ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មិនថាកន្លងមកអ្នកធ្លាប់ជួបអ្វី ហើយអ្នកឈឺចាប់ប៉ុនណាវាលែងសំខាន់ទៀតហើយ បោះវាចោលសិនចុះចាត់ទុកថាពេលនោះវាគ្រាន់តែជាថ្ងៃស៊យរបស់យើង។ ការដែលពួនយំ ហើយស្រែកខ្លាំងៗតែម្នាក់ឯងវាមិនអាចជួយអ្វីបានទេ កុំចំណាយពេលជាមួយវាទៀតអី មានរឿងច្រើនទៀតណាស់ដែលយើងត្រូវធ្វើ ហើយវាសំខាន់ពិតប្រាកដចំពោះជីវិតយើង។
កុំអស់សង្ឃឹមណ៎ា! គ្មាននរណាដែលគេមិនធ្លាប់បរាជ័យនោះទេ គេធ្លាប់ទើបធ្វើឱ្យគេខ្លាំង ហើយគេអាចអភិវឌ្ឍខ្លួនឱ្យកាន់តែជឿជាក់លើខ្លួនឯងជាងមុនទៅទៀត គេមិនដែលយករឿងតូចតាចទៅធ្វើឱ្យវាក្លាយទៅជារឿងកំសត់នោះទេ។ ប្រសិនណាដង្ហើមនៅដក ជីវិតរបស់យើងត្រូវតែមានសង្ឃឹម ព្រោះដង្ហើមមួយនេះវាមានច្រើននាក់ណាស់ដែលគេលែងមានឱកាសក្នុងការប្រើវាបន្ត។
កុំចុះចាញ់ដោយសារគិតថាខ្លួនឯងមិនល្អ កុំព្រមចាញ់មានអារម្មណ៍ថាខ្លួនឯងអន់ ឬគិតថាខ្លួនឯងគ្មានសមត្ថភាពគ្រប់គ្រាន់។ អ្នកពូកែហើយ វាគ្រាន់តែឈរខុសកន្លែងប៉ុណ្ណោះ នោះគឺកន្លែងដែលគេមិនឱ្យតម្លៃអ្នក សាកដើរចេញពីទីកន្លែងនោះទៅមើល ហើយសាកប្រើជីវិតថ្មី ផ្តល់សេរីភាព និងឱកាសឱ្យខ្លួនឯងសាជាថ្មី កុំអស់សង្ឃឹមជាមួយជីវិតនេះអី ព្រោះជីវិតមានសុខក៏ត្រូវតែមានទុក្ខ មានជោគជ័យក៏ត្រូវតែបរាជ័យ គ្មាននរណាដែលមិនធ្លាប់ជួបឡើយ។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=181182443873918&set=a.105573171434846