Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


មនុស្សជាច្រើននៅលើដងផ្លូវ តែហេតុអ្វីបានជាខ្ញុំមើលទៅហាក់ដូចជាកំសត់ម្ល៉េះ?
នេះខ្ញុំកំពុងតែគិតអ្វីទៅ ហេតុអ្វីបានជាអារម្មណ៍របស់ខ្ញុំមិនស្ងប់សោះ? តើមានមនុស្សប៉ុន្មាននាក់ដែលពេលគេកំពុងតែមានអារម្មណ៍ដូចជាខ្ញុំ?
ឬក៏មានតែខ្ញុំម្នាក់ទេដែលមានចិត្តរវើរវាយ កណ្តោចកណ្តែងតែឯងបែបនេះ?

រាល់ពេលដែលក្រោកពីគេងឡើងអារម្មណ៍មិនដែលស្ងប់សោះ គិតនេះគិតនោះ ហើយជួនកាលគិតរបស់ដល់ថ្នាក់មិនបានគេងក៏មាន។ ចង់លំហែរអារម្មណ៍ខ្លះ ប៉ុន្តែទៅទីណាក៏មិនបានធូរស្បើយ។ ជីវិតនេះមើលទៅហាក់ដូចជាស្មុគស្មាញណាស់ ធុញទ្រាន់នឹងខ្លួនឯងដែលមិនអាចនឹងចេញទៅរកក្តីសុខឱ្យខ្លួនឯងបាន។

មានគេធ្លាប់និយាយថា វាមិនដែលអ្នកណាចេះតែមកអង្គុយកើតទុក្ខដូចជាឯងទេ ហើយក៏គ្មានអ្នកណាស្រពាប់ស្រពោនដូចឯងដែរ។ តាមពិតទៅក៏មិនមានរឿងអ្វីនោះទេ ប៉ុន្តែវាចេះតែមានអារម្មណ៍កណ្តោចកណ្តែង ដូចជាខ្វះមនុស្សនៅជិត ខ្វះការលើកទឹកចិត្ត ហើយក៏ខ្វះអ្នកលួងលោមចិត្ត។ ក៏ចង់សប្បាយដូចគេដូចឯង ចង់រីករាយ ចង់ក្តីសុខ ហើយក៏ចង់បានអ្វីៗគ្រប់យ៉ាងតែធ្វើឱ្យជីវិតស្រស់បំព្រង តែគ្រប់យ៉ាងបានត្រឹមតែគិត ហើយរឹតតែធ្វើឱ្យកណ្តោចកណ្តែងលើសដើមទៅទៀត។

វិថីមួយនេះវាកណ្តោចកណ្តែងខ្លាំងណាស់សម្រាប់ខ្ញុំ បើអាចខ្ញុំមិនចង់មានអារម្មណ៍បែបនេះនោះទេ។ គ្មាននរណាចង់មកស្រពាប់ស្រពោនដូច្នេះឡើយ តើនរណានឹងយល់ពីខ្ញុំ?

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=168559478469548&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login