2018-06-20 06:21
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេនិយមធ្វើពិធីមួយចំនួនដូចតទៅ៖
ក. មុនពេលស្លាប់ គេនិមន្តព្រះសង្ឃ ៤អង្គ ឬ ១អង្គក៏បាន មកសូត្រធម៌ ឲ្យអ្នកជំងឺស្ដាប់ហើយរកអាចារ្យម្នាក់មកជួយមើលការខុសត្រូវ ។ គេត្រូវឲ្យអ្នកជិតស្លាប់ទន្ទេញធម៌ថា ពុទ្ធោ ហើយតាំងស្មារតីឲ្យនឹងក្នុងអំពើល្អដែលខ្លួនបានធ្វើ....។
ខ. ពេលស្លាប់ អាចារ្យចូលទៅបិទភ្នែក នឹងមាត់ខ្មោច ។ យកទៀន កល្បមកអុជបិទនៅ ក្បាលគ្រែ ហើយយកទៀតគោល ៥ទៀតកអុជ តាំងពីពេលជិតស្លាប់នោះមកអុជបន្តទៅចង្កៀងប្រេងកាតជំនួសវិញ ។ បន្ទាប់កយកគេរៀបទៀនត្បូង ដែលមានស្រូវពន្លៃ ១ល្អី ប្រាក់១ បាត សំពត់ ៥ហត្ថ ចេកទុំ១ស្និត និងចង្កៀងប្រេងកាត ។ នៅក្រោមទៀនត្បូងគេដាក់ថ្ម១ដុំ និងទឹក១ក្អម ...។
គ. ក្រោយពេលស្លាប់ បន្ទាប់ពីរៀបចំពិធីបុណ្យចប់សព្វគ្រប់ ហើយ គេក៏រៀបចំពិធីដង្ហែ និងពិធីរំលាយសព លុះថ្ងៃឈាបនកិច្ច មកដល់គេត្រូវរៀបក្បួនដង្ហែសពនោះឆ្ពោះទៅឈាបនដ្ឋានដើម្បីរំលាយសព ។