កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌គឺ កម្រងអត្ថបទច្បាប់ដែលមានលក្ខណៈជាកិច្ចព្រមព្រៀង ឬកិច្ចសន្យាដែលត្រូវបានរដ្ឋភាគីនីមួយៗទទួលយកដើម្បី អនុវត្តនៅក្នុងវង្វងអធិបតេយ្យរបស់ខ្លួន និងធានាឲ្យប្រជាជនទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញតាម ដែលអាចធ្វើបានដោយមានការទទួលស្គាល់ សេចក្តីថ្លៃថ្នូរ សិទ្ធិស្មើគ្នាតាំងពីកំណើតដែលមិនអាចលក់ដូរ ផ្ទេរឬ ដកហូតបាន ។
ហើយវាមានសារៈសំខាន់ដូចតទៅ ៖
- ប្រជាជាតិនីមួយៗមានសិទ្ធិស្វ័យសម្រេចក្នុងការប្រកាន់គោលជំហរនយោបាយ និងខិតខំអភិវឌ្ឃសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- មានសិទ្ធិចាត់ចែងដោយសេរីនូវភោគទ្រព្យធម្មជាតិរបស់ខ្លួន ដោយគ្មាននរណាម្នាក់អាចដកហូតនូវមធ្យោបាយផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមជិវិតនោះឡើយ
- បុរសនិងស្រី្តមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- ធានាដល់សីទ្ធិធ្វើការងាររបស់បុគ្គលគ្រប់រូប សិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ សម្រាប់ផ្ទាល់ខ្លួន និងគ្រួសារ
- សិទ្ធិទទួលបាននូវកម្រិត សុខភាពទាំងរាងកាយនិងស្មារតី ដូចជាកាត់បន្ថយអត្រាមរណៈមាតា និងទារក វិធីរាតត្បាត ព្រមទាំងសិទ្ធិមានសន្តិសុខផ្ទាល់ខ្លួន និងសន្តិសុខសង្គម
- សិទ្ធទទួលបានការអប់រំគ្រប់កម្រិតសិក្សា និងទទួលបានអាហារូបករណ៍សមតាមសមត្ថភាពរបស់ខ្លួន ។