ប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ននេះរួមមានដូចខាងក្រោម ៖
- តុលាការខេត្ត ក្រុង
- វិសាលភាព គ្របដណ្តប់លើដែនដីខេត្តក្រុងសាមីទាំងមូល
- សមត្ថកិច្ច ជំនុះជម្រះគ្រប់គ្រង់រឿងក្តីដែលកើត ឡើងក្នុងភូមិសាស្រ្ត ខេត្តក្រុងសាមី ។ ជម្រះក្តីដែលគ្មានលក្ខណៈយោធា ទោះបង្កដោយយោធិនក៏ដោយ ។ ចេញសាលក្រមបើកផ្លូវឧទ្ទរណ៍។
- តុលារការយោធា
- វិសាលភាព គ្រប់ដណ្តប់លើផ្ទៃប្រទេសទាំងមូល
- សមត្ថកិច្ច
- ជំនុំជម្រះរឿងក្តី ដែលគ្មានលក្ខណៈយោធាទោះបង្កឡើងដោយយោធិនក៏ដោយ
- ជំនុំជ្រមះរឿងក្តីមានលក្ខណះយោធាបង្កឡើងដោយយោធិន
- តុលាការឧទ្ធរណ៍
- វិសាលភាព លាតសន្ធឹងលើផ្ទៃប្រទេសកម្ពុជាទាំងមូល
- សមត្ថកិច្ច
- ជំនុំជម្រះក្នុងករណីមានបណ្តឹងឧទ្ធរណ៍មិនសុខចិត្ត និងសាលក្រមសាលាជម្រះក្តីជាន់ទាប
- ជំនុំជម្រះរឿងក្តីឡើងវិញ តែមិនបន្ថែមទង្ងន់ ទោសទៅលើជនជាប់ចោទឡើយ
- ចេញសាលដីកា
- តុលាការកំពូល
- វិសាលភាព លាតសន្ធឹងលើផ្ទៃប្រទេសទាំងមូល
- សមត្ថកិច្ច
- ជំនុំជម្រះរឿងក្តីមានបណ្តឹងសារទុក្ខមិនសុខចិត្តសាលដីការឧទ្ធរណ៍
- ជំនុំជម្រះតែអង្គច្បាប់ មិនជំនុំជម្រះអង្គហេតុអង្គសេចក្តីទេ លើកលែងតែក្នុងករណីមួយចំនួនដែលកំណត់ក្នុងច្បាប់
- ចេញសាលដីកា ។