Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អភិវឌ្ឍមានន័យថាសេចក្តីចម្រើនលូតលាស់ទៅមុខ ។ ឯធនធានមនុស្ស គឺជាមនុស្សដែលប្រកបដោយលក្ខណៈដូចជា៖

  • ការបណ្តុះបណ្តាលនូវបញ្ញា ស្មារតី ទាក់ទងនិងការត្រិះរិះ ពិចារណា វិភាគ វែកញែក ទៅលើចំណេះវិជ្ជាផ្សេងៗ និងសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនិងប្រព័ន្ធខួរក្បាល ​ដែលរួមមានចំណេះដឹង ទូលំទូលាយ បច្ចេកទេស វិទ្យាសាស្រ្តទំនើប ចំណេះធ្វើ បទពិសោធន៍ ស្រាវ​ជ្រាវ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការជាតិ សាមគ្គីល្អ គតិយុត្តិធម៌ ស្មារតីរហ័សរហួន និងឈ្លាសវៃ ។
  • បណ្តុះបណ្តាលនូវផ្លូវចិត្តគំនិត ឆន្ទះមុះមុតប្រយុទ្ធអង់អាចក្នុងការអភិវឌ្ឍប្រទេសជាតិ ទប់ទល់គ្រប់សកម្មភាពអសកម្ម ហឹង្សា បង្កើតបាននូវជីវភាពស្រឡាញ់ថែរក្សាការពារនូវអត្តសញ្ញាណជាតិ ដែលជាព្រលឹងរបស់ជាតិ ។
  • ស្នាដៃដែលជាទេពកោសល្យរបស់ជនគ្រប់រូបគឺជា កោសិការបស់សង្គម ។ បុគ្គលម្នាក់ៗត្រូវតែធ្វើអំពើអ្វីដែលជាគុណប្រយោជន៍ដល់សង្គមរបស់ខ្លួន ។
  • បណ្តុះបណ្តាលលើផ្នែកសម្បទា សុខភាពអនាម័យ សង្គម បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់ខ្ជូនទស្សនៈហូបស្អាត ផឹកស្អាត រស់នៅស្អាត ចំណុចទាំងនេះទទួលបានសុខភាពមាំមួន កម្លាំងខ្លាំងក្លា និងប្រាជ្ញាវាងវៃ ។

សរុបមក កត្តាទាំងអស់នេះហើយសុទ្ធតែជាកត្តា ដែលនាំឲ្យសង្គមមានការអភិវឌ្ឍជឿនលឿន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login