Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលដៅអប់រំជាតិ និងគោលនយោបាយជាយុទ្ធសាស្រ្តចតុកោណទាំង៤របស់ក្រសួងអប់រំយុវជន និងកីឡារួមមានដូចខាងក្រោម ៖

ក. គោលដៅអប់រំជាតិ : គឺការកសាងមនុស្សពេញលេញដែលមានការរីកចម្រើនលូតលាស់គ្រប់ផ្នែកឲ្យព្រមៗគ្នា ដោយតុល្យភាពវាងប្រាជ្ញាស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្លៃថ្នូរ មានចំណេះដឹង មានបំណិនក្នុងវិជ្ជាជីវៈ មានបទពិសោធន៍ និងសីលធម៌ល្អដោយចេះអធ្យាស្រ័យសហការប្រកបដោយសាមគ្គីភាព​ សា្មរតីឯកភាពជាតិមានមនៈសិការជាតិ ស្រឡាញ់យុត្តិធម៌ មានការគោរពច្បាប់ យល់ដឹងពីសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ចេះថែរក្សាការពារបរិស្ថាន ចេះផ្សព្វផ្សាយ និងលើកកកម្ពស់តម្លៃវប្បធម៌ អរិយធម៌ជាតិ ម្ចាស់ការក្នុងទំនុកចិត្តលើខ្លួនឯងចេះស្រាយបញ្ហាក្នុងជីវិតរស់នៅ ចេះច្នៃប្រឌិតចេះធ្វើពលកម្ម មានស្មារតីទតួលខុសត្រូវខ្ពស់ មានសមត្ថភាពក្នុងការកសាងសុខុមាភាពក្នុងគ្រួសារ ហើយចូលរួមយ៉ាងសកម្មក្នុងការបង្រួបបង្រួមជាតិ និងស្តារអភិវឌ្ឍន៍មាតុភូមិជាទីស្នហារបស់ខ្លួន ដោយផ្អែកលើស្មារតីប្រជាធិបតេយ្យសេរីបហុបក្ស ។

          គោលនយោបាយយុទ្ធសាស្រ្តទាំងបួនរបស់ក្រសួងអប់រំ យុវជន និងកីឡារួមមាន ៖

  • សក្មភាពអប់រំចំណេះទូទៅ ៩ឆ្នាំអភិវឌ្ឍន៍ អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា​
  • ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំ តាមរយៈកំណែទម្រង់ប្រកបដោយប្រសិទ្ធិភាព
  • ការផ្សារភ្ជាប់ការអប់រំទៅនិងតម្រូវការទីផ្សារ និងពលកម្មសង្គម
  • ការស្តារនិងអភិវឌ្ឍយុវជន និងកីឡា  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login