ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែលហៅថា បរិស្ថានគឺជា អ្វីៗដែលនៅជុំវិញខ្លួនយើង ដែលយើងមានទំនាក់ទនងដោយផ្ទាល់ ឬដោយប្រយោលជាមួយវាហើយជីវិតយើងគ្រប់គ្នាទាំងអស់សុទ្ធតែត្រូវការបរិស្ថានដោយមិនអាចខ្វះបាន ។
ដោយបរិស្ថានត្រូវបានចែកចេញជា៣គឺ ៖
ឯធម្មជាតិមានជីវិតដូចជា សត្វគ្រប់ប្រភេទ និងរុក្ខជាតិគ្រប់ប្រភេទ...។
ក្នុងមានយើងគឺជាមនុស្សខ្មែរមួយរូបយើងត្រូវរួមចំណែកដល់ការកសាង និងការពារបរិស្ថានដើម្បីឲ្យមានការអភិវឌ្ឍន៍ពីព្រោះ បរិស្ថានជាភាវៈសម្រាប់ទ្រទ្រង់ភាវៈគ្មានជីវិត និងមានជីវិតហើយជាប្រភពធនធានធម្មជាតិ ដែលជាប្រភពនៃជីវិតព្រមទាំងវត្ថុធាតុដើមសម្រាប់ធ្វើការកែច្នៃបង្កើតភោគទ្រព្យនានាសម្រាប់បម្រើតម្រូវការរបស់មនុស្ស ។ កន្លងមកបើមនុស្សគ្រាន់តែទាញផលពីធម្មជាតិដើម្បីបម្រើនូវតម្រូវការ ដេលចាំបាច់នៃជីវិតប្រចាំថ្ងៃធនធានធម្មជាតិក៏ដូចជាបរិស្ថានធម្មជាតិមិនទទួលរង់នូវការវិនាសខូចខាតបាត់បង់តុល្យភាព ជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ។ចំពោះមុខទោះបីបរិស្ថានធម្មជាតិ ឬភពផែនដីអាចបន្តពូជមនុស្សឲ្យរស់នៅបាន តេបរិស្ថានសព្វថ្ងៃមានការប្រែប្រួលគូរឲ្យព្រួយបារម្ភដូចជា ការកើនឡើងនៃកម្តៅព្រះអាទិត្យ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត រដូវមិនទៀងទាត់ បណ្តាលឲ្យមានគ្រោះទុរ្ភឹក្ស ហើយបញ្ជាក់ថាបរិស្ថាននៃភពផែនដីទទួលរង់នូវការខូចខាតដោយសារសកម្មភាពមនុស្ស ។ ដូចនេះយើងជាមនុស្សខ្មែរត្រូវតែយល់កិច្ចកសាង និងការពារបរិស្ថានជាភារកិច្ចរបស់យើងទាំងអស់គ្នា និងមនុស្សជាតិនៃសកលលោកទាំងមូល ជួយការពារគុណភាពបរិស្ថាន ស្រឡាញ់ខ្លួន ស្រឡាញ់ជីវិត ហើយបានរៀបចំអនាគត់ល្អសម្រាប់កូនចៅជំនាន់់ ក្រោយព្រមទាំងបានស្រឡាញ់មនុស្សជាតិទាំងមូលលើភពផែនដី ។