ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ញាមានលក្ខណៈទន់ភ្លន់ បត់បែនផ្លាស់ប្តូរប្រែប្រួលទៅតាមកាលៈទេសៈអាចដោះស្រាយបញ្ហាថ្មីៗ ហើយបើទោះជាបញ្ហាដដែលក៏អាចប្រើល្បិចផ្សេងៗគ្នាប្រើមធ្យោបាយប្លែកៗ ប្រើវិធីសាស្រ្តប្លែកៗសម្រាប់ទៅតាមសភាពការណ៍ដែរ ។
បញ្ញាស្តែងចេញតាមរយៈ ការយល់ដឹងតាមរយៈសកម្មភាពទន់ភ្លន់នៃការគិតច្នៃប្រឌិត បង្កើត ថ្មីទាំងទ្រឹស្តី និងទាំងការអនុវត្តន៍ ។ ហើយវាជាមូលដ្ឋានគ្រឹះនៃការបង្កើតវប្បធម៌ អរិយធម៌ ពុទ្ធិស្យង់ ។ល។ ប៉ុន្តែលក្ខណៈពិសេសរបស់បញ្ញាគឺ នៅត្រង់ការប្រើប្រាស់ឧបករណ៍ ឬយកឧបករណ៍នោះមកច្នៃយ៉ាងប៉ិនប្រសប់នៅក្នុងស្ថានភាពថ្មី ។ ដូចនេះបញ្ញាតែងនាំមកនូវការរៀននិង ការរាវរក ។