ប្រទេសភីលីពីនធ្លាប់នៅក្រោមអាណានិគមនិយមអេស៉្បាញ ជប៉ុន និងសហរដ្ឋអាមេរិក ។ ភាពខុសគ្នានៃអាណានិគមនីមួយៗគឺ
ក. អេស៉្បាញ
- មានគោលដៅពង្រីកឥទ្ធិពលគ្រិស្តសាសនានៅអាស៊ីអាគ្នេយ៍
- មានការប្រកាន់ពូជសាសន៍ដែលនាំឱ្យមានអំពើហិង្សាកាប់ស្លាប់ ពួកមេដឹកនាំសាសនា និងការច្បាប់យកដីធ្លីពីសំណាក់ពួកបព្វជិត ។
ខ. អាមេរិក
- មានទិសដៅពង្រីកឥទ្ធិពលមហាអំណាចខ្លួន តាមរយៈការផ្សព្វផ្សាយ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលគេនិយាយថាជាបេសកម្មប្រជាធិបតេយ្យ ។ សហរដ្ឋអាមេរិកលបានចំណាយថវិកាជាច្រើន ដើម្បីជួយប្រទេសភីលីពីនលើវិស័យអប់រំ សុខាភិបាល និងសេដ្ឋឹកិច្ច ។
គ. ជប៉ុន
- ដើម្បីគ្រប់គ្រងប្រទេសនៅអាស៊ី ដែលមានពាក្យស្លោកថា “ទ្វីបអាស៊ីសម្រាប់ជនជាតិអាស៊ី” និង “ជប៉ុនជាពន្លឺសម្រាប់ទ្វីបអាស៊ីព្រោះវាស្ថិតក្នុងតំបន់ប្រតិបត្តិការរួមគ្នា” ។ អាណានិគមដែលមានលក្ខណៈប្រសើរជាងគេ គឺអាណានិគមអាមេរិក ។