សហរដ្ឋអាមេរិកបានត្រួតត្រាប្រទេសភីលីពីននៅឆ្នាំ ១៨៩៨ ។ ដើម្បីកសាងប្រទេសភីលីពីនឱ្យរីកចម្រើនសហរដ្ឋអាមេរិកបានបន្សល់ទុក
ក. វិស័យសេដ្ឋកិច្ច
- សហរដ្ឋអាមេរិកបានបោះទុនវិនិយោគនៅមុនឆ្នាំ ១៩៤០ ចំនួនទឹកប្រាក់ ១៤០ លានដុល្លារ ដើម្បីជួយប្រទេសភីលីពីនលើវិស័យកសិកម្ម ដូចជាដំណាំអំពៅ ថ្នាក់ជក់ និងក្រចៅជាដើម
- ពង្រីកផ្ទៃកសិកម្មនិងរោងចក្រឩស្សាហកម្ម ដែលជាកត្តាជួយលើកតម្កើងកម្រិតជីវភាពពួកកសិករនិងកម្មករភីលីពីន
- ដើម្បីសម្រួលនាំចេញ ក៏មានការស្ថាបនាផ្លូវរថភ្លើងនៅតាមតំបន់ឆ្នេរផងដែរ ។
ខ. វិស័យសុខាភិបាល
- សហរដ្ឋអាមេរិកបានបង្កើតនូវគិលានុប្បដ្ឋានចំនួន ១០០០ ព្រមទាំងមន្ទីរពេទ្យចំនួន ៤០ ទៀត នៅតាមជនបទ និងទីក្រុងធំៗ ពាសពេញប្រទេសភីលីពីន ។ មន្ទីរពេទ្យទាំងនេះបានបើកពិនិត្យព្យាបាលជំងឺ និងចែកចាយឱសថសម្រាប់ថែរក្សាសុខភាពដល់ប្រជាពលរដ្ឋភីលីពីនទូទៅ ដោយគ្មានរើសអើង ។
គ. វិស័យអប់រំ
- នៅឆ្នាំ១៩០១ សហរដ្ឋអាមេរិកបានផ្តល់គ្រូជនជាតិអាមេរិកចំនួន ៦០០នាក់ ត្រៀមជំនួសគ្រូអាមេរិក ដែលត្រូវធ្វើមាតុភូមិនិវត្តន៍
- នៅក្នុងសង្រ្គាមលោកលើកទី២ ភីលីពីន មានមនុស្សចូលរៀនក្នុងសាលាចំនួន ៥០% ខ្ពស់ជាងប្រទេសជប៉ុន និងប្រទេសនៅជិតខាង ។