Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ខាងក្រោមនេះជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងសីលធម៌ក្នុងព្រះពុទ្ធសាសនា ៖

ក. ជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល

  • មាត្រា ៣ : សិទ្ធិដើម្បីមានជីវិតរស់នៅមានសេរីភាពនិងសន្តិសុខផ្ទាល់ខ្លួន
  • មាត្រា ១៧ : សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
  • មាត្រា ៤ : សិទ្ធិការពារមិនឱ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
  • មាត្រា ១៩ : សិទ្ធិមានសេរីភាពខាងការនិយាយស្តីឬ បញ្ចេញមិត្ត ។សិទ្ធិទទួលព័ត៌មានត្រឹមត្រូវនិងច្បាស់លាស់ ។
  • មាត្រា ២៩ : កាតព្វកិច្ចចំពោះសហគមន៍ និងគោរពសិទ្ធិអ្នកដទៃ
  • មាត្រា ៥ : សិទ្ធិមិនឱ្យមានទារុណកម្មមកលើខ្លួន
  • មាត្រា ៧ : សិទ្ធិស្មើគ្នានោះចំពោះមុចច្បាប់
  • មាត្រា ២៥​ : សិទ្ធិមានជីវភាពរស់នៅសមរម្យ ។

ខ. សិទ្ធិមនុស្សរដ្ឋធម្មនុញ្ញ

  • មាត្រា ៣២ : ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន
  • មាត្រា ៤៤ : ជនណាក៏ដដោយមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាសមូហភាពក្តី
  • មាត្រា ៤៦ : អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្មនិងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់
  • មាត្រា ៤១ :ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ
  • មាត្រា ៣៨ : ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ
  • មាត្រា ៤៨ : សិទ្ធិបានត្រូវទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច រីកាមគុណលើកុមារ
  • មាត្រា ៣១ : ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុនច្បាប់មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់
  • មាត្រា ៦៤ : រដ្ឋហាមឃាត់ និងផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយ ។ ល ។

គ. សីលធម៌ក្នុងព្រះពុទ្ធសាសនា

  • កុំសម្លាប់ជីវិតមនុស្សសត្វ(បាណា)
  • កុំលួចរបស់គេ(អទិន្ទា)
  • កុំប្រព្រឹត្តខុសក្នុងផ្លូវកាម (កាមេ)
  • កុំភូតភរ (មុសា)
  • កុំសេពគ្រឿងស្រវឹង (សុរា)
  • មានអាយុយឺនយូរ (អាយុ)
  • មានសុភមង្គល (សុខៈ)
  • កម្លាំងមាំមួន (ពលៈ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login