Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សេដ្ឋកិច្ចផែនការ គឺជាប្រព័ន្ធមួយដែលរាល់បណ្តាទ្រព្យជាតិនានារួមមានដី រោងចក្រ សហគ្រាស និងធនធានសេដ្ឋកិច្ចដទៃទៀត ត្រូវបានគ្រប់គ្រង និងក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាល ។ក្នុងប្រព័ន្ធនេះរាជរដ្ឋាភិបាលធ្វើការសម្រេចស្ទើរាល់គ្រប់សកម្មភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ចដោយរាប់បញ្ចូលោទាំងការផលិត តម្លៃផលិតផល ពលកម្ម មូលធន ។ លក្ខណៈសម្គាល់សំខាន់ៗនៃប្រទេសដែលប្រកាន់របបសេដ្ឋកិច្ចផែនការរួមមាន

  • ភាពជាម្ចាស់កម្មសិទ្ធិសាធារណៈ លើទ្រព្យសម្បត្តិ
  • អវត្តមាននៃភាពជាសហគ្រិន
  • អនវត្តមាននៃការជាសហគ្រិន
  • អវត្តមានៃគ្រឿងលើកទឹកចិត្តខាងសេដ្ឋកិច្ចសម្រាប់កម្មករ​
  • អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋរបស់ប្រទេសនោះមិនមានជម្រើសលើមុខជំនាញតាមការចង់បានរបស់គេ គឺប្រើប្រាស់ទំនិញដែលបានផលិត
  • ការធ្វើផែនការលើគ្រប់សកម្មភាពសេដ្ឋកិច្ចគឺចេញពីថ្នាក់កណ្តាល
  • រីឯសេដ្ឋកិច្ចទីផ្សារ គឺភាគច្រើននៃទ្រព្យជាតិរួមមានដីធ្លី រោងចក្រសហគ្រាស និងធនធានសេដ្ឋកិច្ចដទៃទៀតត្រូវបានគ្រប់គ្រងនិងស្ថិតក្រោមកម្មសិទ្ធិរបស់ឯកជន ទោះបីជារូបវន្តបុគ្គល ឬនីតិបុគ្គល ។ ហើយសេចក្តីសម្រេចចិត្តស្ទើគ្រប់សកម្មភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ច ដោយរាប់បញ្ចូលទាំងការផលិត ពលកម្ម មូលធនត្រូវបានកំណត់ដោយកម្លាំង ដែលទទួលឥទ្ធិពលគ្នាទៅវិញទៅមក២គឺ ការផ្គត់ផ្គង់ និងតម្រូវការ ។ លក្ខណៈសម្គាល់សំខាន់ៗ នៃរបបសេដ្ឋកិច្ចទីផ្សារសេរីរួមមាន ៖
  • ផ្ទុយពីខាងលើក្នុងប្រទេសប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរីរដ្ឋាភិបាល មានតួនាទីសំខាន់មួយចំនួនដូចខាងក្រោម ៖

ក. ការធានាដល់ការប្រកួតប្រជែង

មិនអាចឱ្យមាននរណាម្នាក់ ឬក្រុមហ៊ុនមួយឬការចងក្រងជាសម្ព័ន្ធមួយ ដើម្បីគ្រប់គ្រងទីផ្សារបានឡើយ ។

ខ. ការពារផលប្រយោជន៍សាធារណៈ

មិនបណ្តោយឱ្យក្រុមហ៊ុនអាជីវកម្មសហគ្រាសផលិតបញ្ចេញកាកសំណល់ ដែលមានជាតិពុលបង្ហូរចូលទន្លេ ឬបំភាយក្នុងបរិយាកាសជាដើម ។

គ. ការរក្សាលំនឹងសដ្ឋកិច្ច

ក្នុងបរិបទនៃការធ្លាប់ចុះផ្នែកសេដ្ឋកិច្ចដែលបណ្តាលឱ្យក្រុមហ៊ុនអាជីវកម្មខាតបង់ឬមិនទទួលបានប្រាក់ចំណេញអតិផរណាបង្កឱ្យប៉ះពាល់ដល់សង្គមជាតិអត្រាអត់ការងារធ្វើកើនឡើងរដ្ឋាភិបាលមានតួនាទីធ្វើឱ្យប្រសើរឡើងដល់ស្ថានភាពទាំងនោះតាមរយៈការបន្ថយពន្ធបន្ទាបការប្រាក់ដើម្បីបង្កើនប្រាក់កម្ចីប្រាក់ក្នុងវិស័យវិនិយោគនិងបង្កើនការប្រាក់សម្រាប់បញ្ញើប្រាក់ដើម្បីបង្កើនប្រាក់សន្សំក្នុងធនាគារប៉ុន្តែវិធានការទាំងនេះមិនមែនដាច់ខាតដែលរដ្ឋាភិបាលនីមួយៗត្រូវប្រកាន់យកនោះទេព្រោះអ្នកសេដ្ឋកិច្ចខ្លះជឿជាក់ថាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលអាចនឹងមិនមានប្រសិទ្ធភាព ឬអាចធ្វើឱ្យស្ថានភាពកាន់តែ ដុនដាបថែមទៀតក៏មាន ។

ឃ. ការបែងចែកភោគទ្រព្យដោយសមធម៌

បេក្ខជនអាចមានជម្រើសក្នុងការឆ្លើយតាមការចេះដឹងដូចជាគោនយោបាយ ឬការអនុវត្តច្បាប់ទប់ស្កាត់ការរើសអើងពណ៌សម្បុរភេទកម្រិតសិក្សាធិកាអប់រំនិងកត្តាផ្សេងៗដែលបណ្តាក្រុមហ៊ុនសហគ្រាសផលិតកម្មបានធ្វើដែលជាការរារាំងដល់ផលចំណូលប្រជាពលរដ្ឋក្នុងសង្គម ។ មួយវិញទៀតរដ្ឋាភិបាលអាចនឹងត្រួតពិនិត្យលើលទ្ធភាព ការដាក់តម្លៃនៃការបង់ពន្ធមួយខ្ពស់ជាងលើទំនិញប្រើប្រាស់សម្រាប់គ្រួសារដែលមានជីវភាពធូរធាន និងបន្ធូរបន្ថយសម្រាប់គ្រួសារដែលចាត់ទុកថាក្រីក្រ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login