ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ម៉ាស់ ? ដូចម្តេចដែលហៅថា ទម្ងន់ ?
២. តើម៉ាស់ និងទម្ងន់របស់វត្ថុប្រែប្រួលដែរឬទេ ?
៣. តើអ្នកណាជាអ្នករកឃើញច្បាប់ទំនាញសកល ?
៤. ដូចម្តេចដែលហៅថា ច្បាប់ទំនាញសកល ? តើច្បាប់ទំនាញសកលចែងថាដូចម្តេច ?
៥. ប្រសិនបើអង្គពីរធ្វើដំណើរឃា្លតចេញពីគ្នា តើកម្លាំងទំនាញរបស់អង្គទាំងពីរប្រែប្រួសដូចម្ដេច ?
ចម្លើយ
១. ម៉ាស់ គឺជារង្វាស់បរិមាណនៃរូបធាតុដែលវត្ថុមួយផ្ទុកហើយមានលក្ខណៈថេរ ។
ទម្ងន់ គឺជាកម្លាំងទំនាញនៅលើវត្ថុមួយ ។ ទម្ងន់របស់វត្ថុគឺ អាស្រ័យលើម៉ាស់ និងសំទុះនៃទំនាញ ។
២. ម៉ាស់របស់វត្ថុគឺ មិនប្រែប្រួលទេ ( ដូចជាម៉ាស់របស់ដុំថ្មមួយដុំ ទោះជាយើងយកវាទៅដល់ទីណាក៏ដោយ ក៏វានៅជាដុំថ្មមួយដុំដដែល ) ។ ចំណែកឯទម្ងន់របស់វត្ថុគឺប្រែប្រួលទៅតាមទីតាំងវាស្ថិតនៅ ( ដុំថ្មមួយដុំនៅលើផែនដីមមានទម្ងន់ 10kg បើសិនជាយើងយកដុំថ្មនោះទៅឋានព្រះចន្ទ ទម្ងន់របស់ដុំថ្មនោះនឹងប្រែប្រួល ) ។
៣. លោក អ៉ីសាក់ ញូវតុនជនជាតិអង់គ្លេសគឺជាអ្នករកឃើញច្បាប់ទំនាញសកល ។
៤. ច្បាប់ទំនាញសកលគឺជាច្បាប់ដែលបង្ហាញពីកម្លាំងទំនាញដែលបានរកឃើញដោយលោកអ៉ីសាក់ញូវតុននៅសតវត្សទី ១៧ ( ១៦៦៦ ) ។ ច្បាប់ទំនាញសកលចែងថា « អង្គនីមួយៗនៅក្នុងសកលទាញគ្នាទៅវិញទៅមក « ។
៥. ប្រសិនបើអង្គពីរធ្វើដំណើរឃ្លាតចេញពីគ្នា កម្លាំងទំនាញរបស់អង្គទាំងពីរនិងថយចុះតាមរូបមន្ត 2 x 2=4 ។ ប្រសិនបើអង្គពីរចលនាឃ្លាតចេញពីគ្នា ១០ ដង នោះកម្លាំងទំនាញនឹងថយចុះ 10 x 10 = 100 ។