Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើល្បឿនរបស់ភព​ឬផ្កាយដដុះកន្ទុយនឹងប្រែប្រួលដូចម្តេចនៅពេលវាស្ថិតនៅជិត​ ឬឆ្ងាយពីព្រះអាទិត្យ ? ចូរពន្យល់ ។

២. ចូរពន្យល់ពីច្បាស់ទាំងបីរបស់លោកឃីព្ល័រ ។

៣.​ តើទំនាញរក្សាភពមួយឲ្យធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យដូចម្តេច ​?

៤. ដូចម្តេចដែលហៅថា រង្វិលខ្ញាល់ ? ដូចម្តេចដែលហៅថា រង្វិលជុំ ?

៥.​ តើរង្វិលខ្ញាល់ និងរង្វិលជុំរបស់ភពទាំងអស់ខុសគ្នាដូចម្តេច ?

ចម្លើយ

១. ល្បឿនរបស់ភព ឬផ្កាយដុះកន្ទុយនឹងប្រែប្រួលនៅពេលវាស្ថិតនៅជិត ឬឆ្ងាយពីព្រះអាទិត្យដូចតទៅ ៖

  • នៅពេលវាស្ថិតនៅជិតព្រះអាទិត្យ ល្បឿនរបស់វាកាន់តែលឿន ។
  • នៅពេលវាស្ថិតនៅឆ្ងាយពីព្រះអាទិត្យ ល្បឿនរបស់វាកាន់តែថយចុះ ( កាន់តែយឺត ) ។

២. ពន្យល់ពីច្បាប់ទាំងបីរបស់លោកឃីព្ល័រ ​​៖

  • ច្បាប់ចលនាទី១ ៖ បានពីការសិក្សាចលនាភពអង្គារដោយរកឃើញថាភពមិនធ្វើចលនាតាមគន្លងរាងរង្វង់ជុំវិញព្រះអាទិត្យទេ  គឺវាធ្វើចលនាជារាងអេលីប ឬរាងពងក្រពើ ។
  • ច្បាប់ចលនាទី២ ៖ លោកឃ្លីព័របានរកឃើញថាភពទាំងអស់ហាក់ដូចជា ធ្វើចលនាលឿននៅពេលពួកវាទៅជិតព្រះអាទិត្យ និងធ្វើដំណើរកាន់តែ​យឺត នៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ ។។
  • ច្បាប់ចលនាទី៣ ៖ របស់លោកឃីព្ល័រគឺ ប្រៀបធៀបពេលវេលានៃរង្វិលជុំរបស់ភពមួយជាមួយនឹងអក្ស័រពាក់កណ្តាលគោលរបស់វា ។​

៣.​ទំនាញរក្សាភពមួយឲ្យធ្វើចលនាក្នុងគន្លងជុំវិញព្រះអាទិត្យដូចតទៅ ៖ ដើម្បីស្វែងយល់ពីដំណើរនេះឲ្យកាន់តែច្បាស់ ចូរស្រមៃថាអ្នកកំពុង​បង្វិលបាល់មួយដែលចង់ភា្ជប់នឹងខ្សែ ។ បាល់នៅតែវិលតាមគន្លងជុំវិញប្រអប់ដៃរបស់អ្នក ដរាបណាហោះចេញតាមផ្លូវត្រង់មួយ ។ គោលការណ៍ដូចគ្នានេះបានកើតឡើងចំពោះភពដូចគ្នា​នឹងការបង្វិលបាល់របស់អ្នកដែរគឺ ទំនាញកំពុងរក្សាភពពីការហោះចេញតាមផ្លូវត្រង់ ។

៤. រ​ង្វិលខ្ញាល់ គឺជាចលនារបស់ភពវិលជុំវិញខ្លួនឯង ។ រង្វិលជុំ គឺជាចលនារបស់ភពធ្វើណើរជុំវិញព្រះអាទិត្យតាមគន្លង ។។

៥.​រង្វិលខ្ញាល់ និងរង្វិលជុំរបស់ភពទាំងអស់មិនដូចគ្នាទេគឺ ៖ ភពខ្លះមានបង្វិលខ្ញាល់លឿន ភពខ្លះមានរង្វិលខ្ញាល់យឺតហើយ​ភពខ្លះមានរង្វិលខ្ញាល់ច្រាស ( ភពសុក្រ ) ចំណែកឯភពខ្លះមានរង្វិលជុំយយូរ ( ផែនដីមានរ​ង្វិលជុំរស្មើ ៣៦៥ថ្ងៃ ) ហើយភពខ្លះមានរង្វិលជុំឆាប់ ( ភពពុធមានរង្វិលជុំរស្មី ៨៨ថ្ងៃនៃផែដី ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login