ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. គេចាត់ថ្នាក់សិលាកម្ទេចកំណអាស្រ័យលើអ្វី ? តើគេចាត់ថ្នាក់សិលាកម្ទេចកំណគីមីចដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ តើលក្ខណៈមួយណាដែលសំខានជាងគេសម្រាប់ប្រភេទនីមួយៗ ? ចូរពន្យល់ ។
២. ដូចម្តេចដែលហៅថា ផូស៊ីល ?
៣. តើផូស៊ីលមានសារៈសំខាន់ចំពោះអ្នកវិទ្យាសាស្រ្តដូចម្តេច ?
៤. តើកត្តាមជ្ឈដ្ឋន អ្វីខ្លះដែលបណ្តាលឲ្យសិលាទទូលរងនូវលំនាំប្រែកំណើត ?
៥. ចូរនិយាយពីលំនាំប្រែកំណើតដោយប៉ះនឹងម៉ាក់ម៉ា ។
ចម្លើយ
១. គេចាត់ថ្នាក់សិលាកម្ទេចកំណក្លាស្ទិច និងសិលាកម្ទេចកំណ គីមីដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ ។
២. ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិ និងសត្វដែលកប់នៅក្នុងសិលាកម្ទេចកំណ ។
៣. ផូស៊ីលមានសារៈសំខាន់ចំពោះអ្នកវិទ្យាសាស្រ្តដោយសារផូស៊ីលគឺជា ភស្តុតាងដែលអាចឲ្យអ្នកវិទ្យាសាស្រ្តកំណត់ពីប្រវត្តិជីវីត និងព្រឹត្តិការណ៍ផ្សេងៗដែលកើតមានក្នុងអតីតកាល ។
៤. កត្តាមជ្ឈដ្ឋានដែលបណ្តាលឲ្យសិលាទទូលរងលំនាំប្រែកំណើតរួមមាន ៖ លំនាំប្រែកំណើតដោយសារកម្តៅ ( លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា ) និងលំនាំប្រែកំណើតដោយសារសម្ពាធ ( លំនាំប្រែកំណើតដោយប៉ះទង្គិច ) ។
៥. និយាយពីលំនាំប្រែកំណើតដោយប៉ះនឹងម៉ាក់ម៉ា ៖ នៅពេលម៉ាក់ម៉ាធ្វើចលនាឆ្លងកាត់សំបកផែនដី វាកម្តៅមជ្ឈដ្ឋានជុំវិញសិលា ជាលទ្ធផលម៉ាក់ម៉ាធ្វើឲ្យរ៉ែខ្លះនៅជុំវិញសិលាប្រែក្លាយទៅជារ៉ែផ្សេងទៀត ។ កម្តៅចុះត្រជាក់បន្តិចម្តងៗ អាស្រ័យនឹងចម្ងាយពីម៉ាក់ម៉ា ។