Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាតារាខ្លះ ក្លាយជាតារាក្រិសពណ៌ស ហើយតារាខ្លះក្លាយជាតារាណឺត្រុង ឬប្រហោងខ្មៅ ?

២. តើព្រះអាទិត្យនឹងទៅជាយ៉ាងណាប្រសិនបើវាប្រើឥន្ធនៈអស់ ?

៣. តើប្រហោងខ្មៅជាអ្វី ?

៤. តើអ្នកវិទ្យាសាស្រ្តបានរកឃើញអ្វីខ្លះ ទាក់ទងនឹងប្រហោងខ្មៅ ?

៥.តើផែនដី និងប្រព័ន្ធព្រះអាទិត្យព្រមទាំងតារាផ្សេងទៀតដែលយើងមើលឃើញនៅពេលយប់ស្ថិតនៅក្នុងកាឡាក់ស៊ីឈ្មោះអ្វី ?

ចម្លើយ

១. បានជាតារាខ្លះក្លាយជាតារាក្រិសពណ៌ស ហើយតារាខ្លះក្លាយជាតារាណឺត្រុង ឬប្រហោងខ្មៅព្រោះតារាមានប្រភេទតារាផ្សេងៗ គ្នាដូចជាតារាតូច តារាមធ្យម តារាធំ និងតារាស្តេចយក្ស ។ ជីវីតតារាទាំងនេះគឺអាស្រ័យទៅនឹងម៉ាស់របស់វា ។ តារាមានម៉ាស់កាន់តែធំ​ មានអាយុកាន់តែខ្លី ។ នៅពេលតារាទាំងនេះប្រើប្រាស់ឥន្ធនៈអស់​ វានឹងវិវត្តន៍ទៅជាតារាខុសៗគ្នា ។ នៅពេលតារាតូច និងតារាមធ្យមប្រើប្រាស់ឥន្ធនៈអស់ វានឹងវិវត្តន៍ទៅជាតារាយក្សក្រហម និងទីបំផុតវាក្លាយទៅជាតារាក្រិសពណ៌ស ហើយបន្ទាប់ពីតារាស្តេចយក្សប្រើឥន្ធនៈអស់ វាក៏ផ្ទុះ ហើយរូបធាតុដែលនៅសេសសល់ពីការផ្ទុះនេះកើតទៅជាតារាណឺត្រុង ។ នៅពេលតារាដែលមានម៉ាស់ធំជាងព្រះអាទិត្យ ៤០ដង ប្រើឥន្ធនៈអស់វានឹងស្លាប់ និងអាចក្លាយទៅជាប្រហោងខ្មៅ ។

២. ប្រសិនបើព្រះអាទិត្យប្រើឥន្ធនៈអស់ នោះស្រទាប់ក្រៅរបស់វានឹងរីក ហើយក្លាយជាតារាយក្សក្រហម ហើយបន្ទាប់មកស្រទាប់ខាងក្រៅរីកធំឡើងៗ ហើយរសាត់ទៅក្នុងលំហបង្កើតបានជាពពកឧស្ម័នឆេះដែលទីបញ្ចប់អាចក្លាយទៅជាតារាក្រិសពណ៌ស ។

៣. ប្រហោងខ្មៅគឺជា វត្ថុដែលមានទំនាញខ្លាំងគ្មានអ្វីអាចចាកចេញពីវាបានសូម្បីតែពន្លឺ ហើយវាកើតពីសំណល់របស់តារាធំៗដែលស្លាប់ដោយសារបន្ទុះស៊ុបពែណូវ៉ា ។

៤. ទាក់ទងនឹងប្រហោងខ្មៅ អ្នកវិទ្យាសាស្រ្តបានរកឃើញប្រហោងខ្មៅជាច្រើនមានទំហំប៉ុនតារានឹងតាមរយៈទីសង្កេតចាន់ដ្រា ( Chandra X- ray Observatory ) ។ ពួកគេក៏បានរកឃើញប្រហោងខ្មៅធំៗមានម៉ាស់ធំជាងព្រះអាទិត្យពីរាប់លានដងទៅរាប់រយកោដិដងផងដែរ ។

៥. ផែនដី និងប្រព័ន្ធព្រះអាទិត្យព្រមទាំងតារាផ្សេងទៀត ដែលយើងមើលឃើញនៅពេលយប់ស្ថិតនៅក្នុងកាឡាក់ស៊ីមីលគឺវ៉េ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login