ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា សកល ?
២. តើសកលកើតមកពីណា ?
៣. តើមានអ្វីខ្លះមាននៅក្នុងសកល ? តើតារាវិទូបានសិក្សាអ្វីខ្លះនៅក្នុងសកល ?
៤. តើកាឡាក់ស៊ីឈ្មោះអ្វីដែលស្ថិតនៅជិតជាងគេដែលយើងអាចមើលឃើញដោយភ្នែកទទេ ?
៥. ទាក់ទងនឹងកាឡាក់ស៊ី តើច្បាប់ហាប់ប៊លបានបញ្ជាក់ដូចម្តេច ?
ចម្លើយ
១. សកលមានន័យថា ជាទំហំទាំងអស់ និងអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងលំហនេះ ។ សកលមានទំហំធំធេងមិនអាចកំណត់បាន ។
២. សកលកកើតមកពីបន្ទុះប៊ិកបាង ហើយវាកំពុងរីក និងធ្វើដំណើរកាន់តែលឿងជាងមុន ។
៣. នៅក្នុងសកលមាន កាឡាក់ស៊ី តារាទាំងឡាយភពនានានិងរូបធាតុផ្សេងៗជាច្រើនទៀតរាប់មិនអស់ ។ នៅក្នុងសកល តារាវិទូបានសិក្សាវត្ថុនៅជិតដូចជាព្រះចន្ទ វត្ថុនៅឆ្ងាយដូចជាខ្វេហ្សា អង្គធំៗមានមុខកាត់រហូតដល់រាប់លានឆ្នាំពន្លឺ ដូចជាកាឡាក់ស៊ី និងលក្ខណៈរបស់ភាគល្អិតដូចជាអាតូមក្នុងតារានឹង ។
៤. កាឡាកស៊ីដែលស្ថិតនៅជិតជាងគេដែលយើងអាចមើលឃើញដោយភ្នែកទទេគឺ កាឡាក់ស៊ីអង់ដ្រូមេដា ( Androme – da Galaxy ) ។
៥. ទាក់ទង់នឹងកាឡាក់ស៊ី ច្បាប់ហាប់ប៊លបានបញ្ជាក់ថាកាឡាក់ស៊ីធ្វើចលនាកាន់តែលឿនកាលណាវាស្ថិតនៅកាន់តែឆ្ងាយពីយើង ។