ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើខ្លួនប្រាណភាវរស់ផ្សំឡើងពីទឹកប៉ុន្មានភាគរយ ?
២ . ដូចម្តេចដែលហៅថា វដ្តទឹក ?
៣. តើវដ្តទឹកមានឥទ្ធិពលអ្វីខ្លះទៅលើអាកាសធាតុ ?
៤. តើវដ្តទឹកមានឥទ្ធិពលអ្វីខ្លះ ទៅលើវដ្តជីវភូគព្ភគីមី ?
៥. ចូរពន្យល់ពីវដ្តអុកស៊ីសែននៅក្នុងមណ្ឌលជីវៈនៃផែនដី ?
ចម្លើយ
១. ខ្លួនប្រាណភាវរស់ផ្សំឡើងពីទឹកពី ៦៥% ទៅ ៨៥% ។
២. វដ្តទឹកគឺជា ចលនាឥតឈប់ឈរនៃទឹកលើផ្ទៃដីដែលគ្មានការចាប់ផ្តើម និងគ្មានទីបញ្ចប់ ។
៣. វដ្តទឹកមានឥទ្ធិពលទៅលើអាលកាសធាតុដូចតទៅ ៖ វដ្តទឹកបានពីថាមពលព្រះអាទិត្យ ។ ៨៦% នៃរំហួតបានពីមហាសមុទ្រ ហើយកាត់បន្ថយសីតុណ្ហភាពរបស់វាតាមរយៈរំហួតត្រជាក់ ។ បើគ្មានភាពត្រជាក់ ឥទ្ធិពលនៃរំហួតលើផលផ្ទះកញ្ចក់ អាចធ្វើឲ្យសីតុណ្ហភាពផ្ទៃដីកើនដល់ ៦៧អង្សាសេ ហើយក្លាយជាភពក្តៅមួយ ។
៤. វដ្តទឹកមានឥទ្ធិពលទៅលើវដ្តជិវភូគព្ភគីមីដូចតទៅ ៖ លំហូរទឹកលើដីនិងក្នុងដី ជាសមាសភាគគន្លឹះមួយនៃវដ្តជីវភូគព្ភគីមីផ្សេងៗទៀត ។ ទឹកហូរបាននាំកម្ទេចកំណ និងផូស្វរភាគច្រើនពីដីទៅក្នុងទឹក ។ ជាតិប្រៃនៃមហាសមុទ្របាន មកពីសំណល់និងការរលាយនៃអំបិលពីដី ។ លំហូរទឹកលើដីនិង ក្នុងដីមានទួនាទីដឹកនាំអាសូតពីលើទៅក្នុងទឹក ។
៥. ពន្យល់ពីវដ្តអុកស៊ីសែននៅក្នុងមណ្ឌលជីវៈនៃផែនដី ៖
រុក្ខជាតិសម្គាល់ការចាប់ផ្តើមនៃវដ្តអុកស៊ីសែន ។ រុក្ខជាតិប្រើប្រាស់ថាមពលព្រះអាទិត្យដើម្បីបំលែងឧស្ម័នកាបូនិច និងទឹកឲ្យទៅជាគ្លុយស៊ីតក្នុងរស្មីសំយោគ ។ រស្មីសំយោគបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាស ។ សត្វប្រើប្រាស់អុកស៊ីសែននៅក្នុងដំណដង្ហើម និងបញ្ចេញឧស្ម័នកាបូនិចដែលសម្រាប់រុក្ខជាតិប្រើប្រាស់វិញ ។ លំនាំនេះកើតឡើងឥតឈប់ឈរបង្កើតបានជាវដ្តអុកស៊ីសែន ។