Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអុកស៊ីសែនមានសារៈសំខាន់ដូចម្តេចខ្លះ ចំពោះជិវីតនៅលើផែនដី ?

២. តើអាងអុកស៊ីសែនធំបំផុតស្ថិតនៅទីណា ?

៣. ចូរនិយាយពីវដ្តកាបូន ។

៤. តើកាបូនឌីអុកស៊ីតមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ​ ?

៥. តើកាបូនមានសារៈសំខាន់ដូចម្តេចខ្លះ ?

ចម្លើយ

១. អុកស៊ីសែនមានសារៈសំខាន់ចំពោះជិវីតនៅលើផែនដីដូចជា ៖ អុកស៊ីសែនជាតម្រូវការចាំបាច់សម្រាប់ជិវីតនៅលើផែនដី​។​សារពាង្គកាយមានជិវីតត្រូវការអុកស៊ីសែនសម្រាប់ដកដង្ហើម ​និងផលិតថា​ពល ។ អុកស៊ីសែននៅក្នុងបរិយាកាសក្នុង ទម្រង់អូសូនជាខែលការពារកាំរស្មីស្វាយអ៊ុលត្រាមិនឲ្យចូលមកប៉ះជីវីតនៅលើផែនដី ។

២. អាងអុកស៊ីសែនធំបំផុតគឺ ស្ថិតនៅក្នុងស៊ីលីកាត និងខនិជអុកស៊ីតនៃសំបកផែនដី និងម៉ង់តូផែនដី ( ៩៩.៥% ) ។

៣. និយាយពីវដ្តកាបូន ៖ វដ្តកាបូនគឺចាប់ផ្តើមពីកាបូនក្នុងបរិយាកាសដែលត្រូវរុក្ខជាតិប្រើប្រាស់ដោយដើម្បីផលិតអាហារហើយអាហារទាំងនោះត្រូវបានភាវៈស្វ័យជីព និងភាវៈបរជីពប្រើប្រាស់ដោយបានបានបញ្ចេញកាបូនឌីអុកស៊ីតតាមដំណកដង្ហើម ហើយនៅពេលសារពាង្គកាយទាំងនេះស្លាប់អ្នកបំបែកបានបំបែកសាកសពទាំងនោះដោយបានបញ្ចេញកាបូនត្រឡប់ចូលទៅក្នុងបរិយាកាសវិញ ។

៤. កាបូនឌីអុកស៊ីតមានគុណសម្បត្តិ និងគុណវិបត្តិដូចជា ៖

  • គុណសម្បត្តិ ៖ កាបូនឌីអុកស៊ីតជាសារធាតុចាំបាច់បំផុតសម្រាប់រុក្ខជាតិព្រោះរុក្ខជាតិត្រូវការកាបូនឌីអុកស៊ីតផ្សំជា មួយទឹក រួមជាមួយពន្លឺព្រះអាទិត្យដើម្បីធ្វើរស្មីសំយោគ ( ផលិតអាហារ ឬស្ករធម្មជាតិ ) ។ ម៉្យាងទៀត ឧស្ម័នកាបូនិចជាឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់មួយដែលចាប់យកកម្តៅនៅក្នុងបរិយាកាស ។ បើគ្មានឧស្ម័នកាបូនិច និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតទេ  នោះផែនដីនឹងក្លាយជាភពត្រជាក់ ។
  • គុណវិបត្តិ ៖ កាបូនឌីអុកស៊ីតជាឧស្ម័នពុល ( បើយើងស្រូបយកឧស្ម័ននេះច្រើន នោះនឹងនាំឲ្យប៉ះពាល់ដល់សុខភាពដូចជា បង្កឲ្យមានជម្ងឺបេះដូង ជម្ងឺសួត .... ) ។ ម៉្យាងទៀតទោះបីជាឧស្ម័នកាបូនិចជាឧស្ម័នផ្ទះកញ្ចក់មួយដ៏សំខាន់ដែលជួយឲ្យផែនដីមានកម្តៅល្មមក៏ដោយ​ ប៉ុន្តែនៅក្នុងសតវត្សចុងក្រោយនេះសកម្មភាពមនុស្សក្នុងបម្រើបម្រាស់ឥន្ធនៈផូស៊ីលបានធ្វើឲ្យបរិមាណឧស្ម័នកាបូនិចក្នុងបរិយាកាសកើតឡើងដែលជាមូលហេតុនៃកំណើនកម្តៅនៅក្នុងបរិយាកាសផែនដី ។

៥. កាបូនមានសារៈសំខាន់សម្រាប់ជិវីតទាំងអស់ព្រោះកាបូនជាសារធាតុគីមីផ្សំចម្បងនៃអង្គធាតុសរីរាង្គ ពីឥន្ធនៈផូស៊ីលទៅម៉ូលេគុលស្មុគស្មាញ (ADNនឹង ARN ) ដែលគ្របគ្រងសេនេទិចបន្តពូជក្នុងសារពាង្គកាយ ។ 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login