Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើពន្លឺព្រះអាទិត្យមានប៉ុន្មានទម្រង់ ? អ្វីខ្លះ ?

២. ចូររាយឈ្មោះទម្រង់ក្នុង និងបរិយាកាសព្រះអាទិត្យចចេញពីផ្នែកខាងក្នុងមកផ្នែកខាងក្រៅ ?

៣. តើប្រូមីនីន និងអណ្តាតភ្លើងព្រះអាទិត្យខុសគ្នាដូចម្តេច ?

៤. តើព្រុះម៉ាញេទិចបណ្តាលឲ្យមានផលប៉ះពាល់អ្វីខ្លះ នៅលើផែនដី ?

៥. តើព្រះអាទិត្យផលិតថាមពលដូចម្តេច ?

ចម្លើយ

១. ពន្លឺព្រះអាទិត្យមាន ៣ទម្រង់គឺ ៖

  • ទម្រង់ជាពន្លឺមើលមិនឃើញ ( កាំរស្មីក្រហមអាំងប្រា កាំរស្មីស្វាយអ៊ុយត្រា កាំរស្មីអ៊ិច កាំរស្មីហ្គាម៉ា ... )
  • ទម្រង់ជាពន្លឺមើលឃើញ ( ពណ៌ក្រហម ពណ៌ស្វាយ )
  • ទម្រង់ជារលក ( រលកខ្លី រលកមធ្យម និងរលកវែង )  ។

២. ទម្រង់ក្នុង​និង បរិយាកាសព្រះអាទិត្យចេញពីផ្នែកខាងក្នុងមកផ្នែកខាងក្រៅ ៖

  • ស្នូលស្ថិតនៅកណ្តាលព្រះអាទិត្យជាកន្លែងផលិតថាមពលមានកាំរស្មីប្រហែល ២០០ ០០០ គ.ម និងសីតុណ្ហភាពជិត ១៥ លានអង្សាសេ ។
  • តំបន់រំភាយរស្មីជាតំបន់ហាប់ណែនមានកម្រាស់ប្រហែល ៣០០ ០០០គ.ម ។ ពន្លឺត្រូវប្រើពេលរាប់លានឆ្នាំដើម្បីឆ្លង​កាត់តំបន់នេះ ដោយសារអាតូមទាំងឡាយចងសម្ព័ន្ធគ្នាយ៉ាងណែន ។
  • តំបន់រង្វល់មានកម្រាស់ប្រហែល ២០០ ០០០ គ.ម ជាកន្លែងដែលមានឧស្ម័នធ្វើចលនាវិលវល់ក្នុងលក្ខណៈជាចរន្តរង្វល់ ។ ឧស្ម័នក្តៅស្ទុះឡើងទៅលើ ចំណែកឧស្ម័នត្រជាក់លិចចុះក្រោម ។
  • មណ្ឌលហ្វូតូគឺជា កន្លែងមានឧស្ម័នល្មមអាចមើលឃើញបាន ។ មណ្ឌលហ្វូតូ ជាផ្ទៃលើរបស់ព្រះអាទិត្យដែលយើងមើលឃើញ វាមានកម្រាស់​ ៦០០ គ.ម ។
  • មណ្ឌលក្រូម៉ូគឺជា តំបន់ស្តើងស្ថិតនៅពីក្រោមកូរ៉ូណាមានកម្រាស់ ៣០០០ គ.ម ។ មណ្ឌលក្រូម៉ូមានពណ៌ក្រហមស្លេកមើលស្ទើរពុំឃើញប្រសិនបើគ្មានសូរ្យគ្រាសពេញទេ ។
  • ក្លរ៉ូណា គឺជាបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យ និងអាកាសលាតសន្ធឹងក្នុងចម្ងាយពី  ១០ ទៅ ២០ ដង នៃអង្គត់ផ្ចិតព្រះអាទិត្យ ។ ឧស្ម័ននៅក្នុងមណ្ឌលនេះមានកម្រាស់ស្តើងណាស់អាចមើលឃើញបានតែពេលមានសូរ្យគ្រាសពេញប៉ុណ្ណោះ ។

៣. ប្រូមីនីន និងអណ្តាតភ្លើងព្រះអាទិត្យខុសគ្នាដូចតទៅ ៖

  • ប្រូមីនីន ៖ គឺជាស្នាមអុចពណ៌ក្រហមកើតឡើងជាក្រុម ។
  • អណ្តាតភ្លើងព្រះអាទិត្យ ៖ គឺជាអណ្តាតភ្លើងដែលបញ្ចេញទៅក្នុងលំហ ។

៤. ព្រុះម៉ាញេទិចរំខានដល់រលកវិទ្យុ ទូរទស្សន៍ ទូរសព្ទ ថាមពលអញ្គិសនី និងអាចជះឥទ្ធិពលដល់តារារណបផងដែរ ។

៥. ព្រះអាទិត្យផលិតថាមពលតាមរយៈការរលាយនុយក្លេអ៊ែ ( បង្កើតថាមពលតាមរយៈការរលាយអ៉ីដ្រូសែននៅក្នុងអេល្យូម ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login