Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើផ្កាយព្រះគ្រោះជាអ្វី ?

២. តើផ្កាយព្រះគ្រោះស្ថិតនៅកន្លែងណា​ ?

៣. តើផ្កាយព្រះគ្រោះមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៤. តើអាចម៍ផ្កាយជាអ្វី ? តើអាចម៍ផ្កាយ និងផ្កាយព្រះគ្រោះខុសគ្នាដូចម្តេច  ? ដូចម្តេចដែលហៅថាទេពច្យុត ?

៥. ហេតុអ្វីបានជាការបុកទង្គិចនៅលើផ្ទៃព្រះចន្ទ​មានច្រើនជាងនៅលើផ្ទៃភពផែនដី ?

ចម្លើយ

១. ផ្កាយព្រះគ្រោះគឺជា អង្គសិលាតូចៗនៅក្នុងគន្លងជុំវិញព្រះអាទិត្យ ​ ។

២. ផ្កាយព្រះគ្រោះភាគច្រើនធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងតំបន់ធំទូលាយចន្លោះភពអង្គារ និងព្រហស្បតិ៍ ។

៣. ផ្កាយព្រះគ្រោះអាចមានសមាសធាតុផ្សំអាស្រ័យលើទីតាំងដែលពួកវាស្ថិតនៅក្នុងក្រវាត់ផ្កាយព្រះគ្រោះ ។ គេចែកផ្កាយព្រគ្រោះជា​ ៣ ប្រភេទគឺ ៖

  • ប្រភេទទីមួយ ៖នៅតំបន់ក្រៅ​បំផុតនៃក្រវាត់ផ្កាយព្រះគ្រោះ ផ្ទៃលើរបស់វាមានពណ៌ត្នោតក្រហមទៅ​ពណ៌ខ្មៅដែលអាចបង្ហាញថាពួកវាសម្បូររូបធាតុសរីរាង្គ ។
  • ប្រភេទទីពីរ ៖ ផ្កាយព្រះគ្រោះដែលនៅជិតព្រះអាទិត្យ ផ្ទៃលើមានពណ៌​ប្រផេះដែលបង្ហាញថាពួកវាសម្បូរកាបូន ។
  • ប្រភេទទីបី ៖ នៅតំបន់ក្នុងបំផុតនៃក្រវាត់ផ្កាយព្រះគ្រោះគឺ ជាផ្កាយព្រះគ្រោះដែលមានពណ៌ប្រផេះខ្ចី អាចមានសមាសភាពដុំសិលា ឬលោហៈ ។

៤.​អាចម៍ផ្កាយគឺជា អង្គសិលាតូចៗដែលធ្វើដំណើរជុំវិញព្រះអាទិត្យ ។

  • អាចម៍ផ្កាយ និងផ្កាយព្រះគ្រោះខុសគ្នាត្រង់ថា​ ផ្កាយព្រះគ្រោះគឺជាអង្គសិលាតូចៗ ដែលណ្តែតនៅក្នុងគន្លងជុំវិញ​ព្រះអាទិត្យ ហើយនៅពេលផ្កាយព្រះគ្រោះទាំងនោះធ្លាក់លើផ្ទៃភពណាមួយ គេហៅថាពួកវាថាអាចម៍ផ្កាយ ។
  • ទេពច្យុត គឹជាពន្លឺស្រស់ស្អាតដែលយើងមើលឃើញនៅពេលយប់ ដែលពន្លឺនេះកើតឡើងពីចំហេះនៃអាចម៍ផ្កាយឬធូលីផ្កាយដុះកន្ទុយក្នុងបរិយាកាស ។

៥. បានជាការបុកទង្គិចនៅលើផ្ទៃព្រះចន្ទមានច្រើនជាងនៅលើផ្ទៃភពផែនដីព្រោះ ៖ ព្រះចន្ទគ្មានបរិយាកាស ឯផែនដីវិញមានបរិយាកាស ។ ដោយសារព្រះចន្ទគ្មានបរិយាកាស ទើបធ្វើឲ្យអង្គនានាដែលធ្លាប់មកលើផ្ទៃរបស់វានៅសល់ស្ទើរទាំងអស់ ជាហេតុនាំឲ្យវារងនូវការបុកទង្គិចច្រើន ។ ផ្ទុយទៅវិញភពផែនដីមានបរិយាកាសដែលមានតួនាទីការពារបុកទង្គិច ជាពិសេស​មណ្ឌលមេសូ ឬមណ្ឌលកណ្តាលរបស់ផែនដី នៅពេលដែលអាចម៍ផ្កាយ ឬអង្គផ្សេងទៀតធ្លាក់ចូលក្នុងគន្លងផែនដី វានឹងធ្លាក់មករកផែនដី ប៉ុន្តែពេលវាឆ្លងកាត់មណ្ឌលមេសូធ្វើឲ្យមានការឆាបឆេះយ៉ាងខ្លាំង ។ ​ចំពោះអាចម៍ផ្កាយតូចៗអាចឆេះអស់មុនធ្លាក់មកដល់ផ្ទៃផែនដី ចំណែកអាចម៍ផ្កាយធំវិញគឺនឹងនៅសល់តូចមុនពេលវាមកដល់ផ្ទៃផែនដី ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login