ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១ . ចូរពណ៌នាពីភពអ៊ុយរ៉ានុស និងភពណិបទូន ។
២. ហេតុអ្វីបានជាគេមិនបញ្ចូលព្លុយតូថាជាភព ?
៣. តើអ្នកអាចធ្វើសេចក្តីសន្និដ្ឋានអំពីលក្ខណៈរបស់ភពមួយដូចម្តេចដោយគ្រាន់តែដឹងចម្ងាយពីព្រះអាទិត្យ ?
៤. ចូរប្រាប់ពីរលក្ខណៈដូចគ្នា និងខុសគ្នារវាងភពព្រហស្បតិ៍ និងភពសៅរ៍ ។
៥. ហេតុអ្វីបានជាការសិក្សាអំពីផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ និងអាចម៍ផ្កាយមានសារៈសំខាន់ក្នុងការស្វែងយល់អំពីកំណកំណើតប្រព័ន្ធព្រះអាទិត្យ ?
ចម្លើយ
១. ពណ៌នាពីភពអ៊ុយរ៉ានុស និងភពណិបទូន ៖
២. បានជាគេមិនបញ្ចូលព្លុយតូថាជាភពព្រោះដោយផ្អែកលើអំណះអំណាងថា ភពគឺត្រូវតែធ្វើដំណើរតាមគន្លងជុំវិញព្រះអាទិត្យ ( ពុំមែនជាភពរណប ) មានម៉ាស់ធំល្មមដើម្បីរក្សាទំនាញរាងឲ្យមូល និងមានទំហំធំល្មមដើម្បីរក្សាគន្លងរបស់វា ។ក្នុងលក្ខខណ្ឌចុងក្រោយ ព្លុយតូធ្លាក់ពីចំណាត់ថ្នាក់ជាភពភ្លាមហើយក្លាយជាអង្គមួយ ដូចអង្គផ្សេងទៀតដែលធ្វើដំណើរតាមគន្លងស្ថិតនៅក្នុងក្រវាត់ឃីភើ ( Kuiper belt ) ។
៣. ដោយគ្រាន់តែដឹងចម្ងាយពីព្រះអាទិត្យយើងអាចធ្វើសេចក្តីសន្និដ្ឋានអំពីលក្ខណៈរបស់ភពមួយដូចតទៅ ៖
បើសិនជាយើងដឹងថថាភពមួយស្ថិតនៅជិតព្រះអាទិត្យ នោះយើងអាចសន្និដ្ឋានថា ភពន៉ផ្សំឡើងពីសិលាមានសីតុណ្ហភាពខ្ពស់ មានបរិយាកាសស្តើងមានម៉ាស់ និងទំហំតូច មានដង់ស៊ីតេទាប មានរង្វិលខ្ញាល់យឺត និងមានកម្លាំងទំនាញខ្សោយ ។
បើយើងដឹងថាភពមួយស្ថិតនៅឆ្ងាយពីព្រះអាទិត្យ នោះយើងអាចសន្និដ្ឋានថា ភពនោះផ្សំឡើងពីឧស្ម័ន មានសីតុណ្ហភាពទាប មានបរិយាកាសក្រាស់មានម៉ាស់ និងទំហំធំ មានដង់ស៊ីតេខ្ពស់ មានរង្វិលខ្ញាល់លឿន និងមានកម្លាំងទំនាញខ្លាំង ។
៤. ប្រាប់ពីលក្ខណៈដូចគ្នា និងខុសគ្នារវាងភពព្រហស្បតិ៍ និងភពសៅរ៍ ៖
លក្ខណៈដូចគ្នា ៖ ជាភពក្រៅ មានម៉ាស់និងទំហំធំមានរង្វិលខ្ញាល់លឿន មានដង់ស៊ីតេខ្ពស់ មានទំនាញខ្លាំងមានបរិយាកាសក្រាស់ ( សម្បូរដោយអ៊ីដ្រូសែន និងអេល្យូម ) មានទម្រង់ខាងក្នុងប្រហាក់ប្រហែលគ្នា និងបញ្ចេញថាមពលច្រើនជាងទទួលថាមពលពីព្រះអាទិត្យ ។
លក្ខណៈខុសគ្នា ៖
ភពព្រហស្បតិ៍មានពណ៌ក្រហម គ្មានកងរង្វង់ មានសីតុណ្ហភាពខ្ពស់ជាងមានស្នាមអុចពណ៌ក្រហមធំៗ មានទំនាញខ្លាំងជាងនិងវិលបានមួយជុំព្រះអាទិត្យក្នុងថេរវេលាខ្លីជាង ។
ភពសៅរ៍មានពណ៌លឿង មានកងរង្វង់ព័ទ្ធជុំវិញដែលផ្សំពីទឹកកក មានសីតុណ្ហភាពត្រជាក់ជាងគ្មានស្នាមអុចពណ៌ក្រហម មានទំនាញខ្សោយជាង និងវិលមួយជុំព្រះអាទិត្យក្នុងថេរវេលាយូរជាង ។
៥. បានជាការសិក្សាអំពីផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ និងអាចម៍ផ្កាយ មានសារៈសំខាន់ក្នុងុំការស្វែងយល់អំពីកំណកំណើតប្រព័ន្ធព្រះអាទិត្យព្រោះអង្គទាំងនេះគឺជា ផ្នែកមួយនៃប្រព័ន្ធព្រះអាទិត្យហើយការសិក្សាអង្គទាំនេះគឺអាចផ្តល់់នូវព័ត៌មានគន្លឹះ ដែលនាំទៅរកការសិក្សាអំពីកំណកំណើតប្រព័ន្ធព្រះអាទិត្យបាន ។