ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើខ្វេហ្សាគឺជាអ្វី ? តើតារាវិទូធ្វើការសន្និដ្ឋានដូចម្តេចអំពីខ្វេហ្សេ ?
២. តើតារាវិទូសរសេរទូរលេខច្រើនបំផុត និងតិចបំផុតដូចម្តេច ? តើវាមានអត្ថប្រយោជន៍ដូចម្តេចខ្លះ ?
៣ . ចូរពណ៌នាពីកាឡាក់ស៊ីមីលគីវ៉េ ។
៤. តើតារាថ្មីៗកំពុងកើតឡើងនៅផ្នែកណានៃកាឡាក់ស៊ីរបស់យើង ?
៥. ហេតុអ្វីបានជាយើងមិនអាចមើលឃើញរាងគូថខ្យងរបស់កាឡាក់ស៊ីមីលគីវ៉េ ? តើតារាវិទូសម្គាល់រាងគូថខ្យងរបស់កាឡាក់ស៊ីនេះតាមរយៈអ្វី ?
ចម្លើយ
១. ខ្វេហ្សាគឺជា អង្គបញ្ចេញពន្លឺខ្លាំងច្រើនដែលស្ថិតនៅឆ្ងាយៗ ។ តារាវិទូធ្វើការសន្និដ្ឋានថាខ្វេហ្សេគឺជា ឡាក់ស៊ីថ្មីសកម្មដែលមានប្រហោងខ្មៅយ៉ាងធំនៅចំណ្តាល ហើយប្រហោងខ្មៅព្រះអាទិត្យរាប់កោដិដង ។ ឧស្ម័នឡើងកម្តៅ និងបញ្ចេញពន្លឺភ្លឺចិញ្ចាចនៅពេលឧស្ម័នជាច្រើន វិលជុំវិញប្រហោងខ្មៅនោះ ។
២. តារាវិទូសរសេរទូរលេខច្រើនបំផុត និងតិចបំផុតដោយប្រើលេខពី ១ ដល់ ១០ និងមានស្វ័យគុណ ១០ ។ វាមានអត្ថប្រយោជន៍ដូចតទៅ ៖ ងាយស្រួលសរសេរ ងាយស្រួលអាន មិនច្រឡំ ( ដោយសារចំនួនសូន្យមានច្រើនពេក ) និងចំណេញពេលវេលា ។
៣. ពណ៌នាពីកាឡាក់ស៊ីមីលគីវ៉េ ៖ កាឡាក់ស៊ីរាងមីលគីវ៉េស្ថិតនៅក្នុងប្រភេទកាឡាក់ស៊ីរាងគូថខ្យង ។ រាងរបស់វាប្រែប្រួលអាស្រ័យលើទីតាំងសង្កេតរបស់អ្នក ។ បើសិនជាមើលពីចំហៀង វាមានរាងដូចរបារដែលប៉ោងនៅផ្នែកណ្តាល ។ ប៉ុន្តែបើមើលពីក្រោម ឬពីលើ វាមានរាងដូចស្លាបកង្ហារ ។ គេមិនអាចមើលឃើញរាងដូចស្លាបកង្ហាររបស់វាពីផែនដីទេព្រោះប្រព័ន្ធព្រះអាទិត្យរបស់យើងស្ថិតនៅក្នុងស្លាបមួយនៃកាឡាក់ស៊ី ។ គេគិតថាមីលគីវ៉េជាកាឡាក់ស៊ីរាងគូថខ្យង ប៉ុន្តែមានភស្តុតាងខ្លះបញ្ជាក់ថាវាអាចជាកាឡាក់ស៊ីរាងរបារស្ពៀរវិញ ។
៤. តារាថ្មីៗកំពុងកើតឡើងនៅដៃ និងចំណុចកណ្តាលនៃកាឡាក់ស៊ីរបស់យើង ។
៥. យើងមិនអាចមើលឃើញរាងគូថខ្យងរបស់កាឡាក់ស៊ីមីលគីវ៉េព្រោះប្រព័ន្ធព្រះអាទិត្យរបស់យើងស្ថិតនៅក្នុងស្លាបមួយនៃកាឡាក់ស៊ីមីលគីវ៉េ ។ តារាវិទូសម្គាល់រាងគូថខ្យងរបស់កាឡាក់ស៊ីនេះតាមរយៈការសិក្សាចំណុចកណ្តាលរបស់វាដោយប្រើកាំរស្មីអ៊ិចរំភាយរស្មីក្រហមអាំងប្រា និងរលកវិទ្យុ ។