Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.តើកាឡាក់ស៊ីជាអ្វី ?

២. តើកាឡាក់ស៊ីមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៣. តើកាឡាក់ស៊ីមីលគីវ៉េ ស្ថិតនៅក្នុងប្រភេទមួយណា ?

៤. ចូរនិយាយពីកាឡាក់ស៊ីទាំងបីប្រភេទ ។

៥. ឧបមាថាតារាវិទូរកឃើញកាឡាក់ស៊ីមួយដែលមានផ្ទុកតែតារាចាស់ៗ ។ តើកាឡាក់ស៊ីនេះអាចជាកាឡាក់ស៊ីអ្វី ?

ចម្លើយ

១. កាឡាក់ស៊ីគឺជា ក្រុមនៃតារានឹង ប្រព័ន្ធតារា កម្រងតារាធូលី នឹងឧស្ម័ន យ៉ាងធំផ្តុំគ្នាដោយសារទំនាញ ។

២. កាឡាក់ស៊ីមាន៣ ប្រភេទធំៗគឺ ៖

  • កាឡាក់ស៊ីរាងគូទខ្យង
  • កាឡាក់ស៊ីរាងពងក្រពើ
  • កាឡាក់ស៊ីរាងមិនទៀងទាត់  ។

៣. កាឡាក់ស៊ីមីលគីវ៉េ ស្ថិតនៅក្នុងប្រភេទកាឡាក់ស៊ីរាងគូទខ្យង ។

៤. និយាយពីកាឡាក់ស៊ីទាំងបីប្រភេទ ៖

  • កាឡាក់ស៊ីរាងគូថខ្យង ៖ ជាកាឡាក់ស៊ីមានរាងប៉ោងនៅចំកណ្តាល និងមានដៃរាងដូចស្លាបកង្ហារ ។ ដៃរបស់វាមានតារាភ្លឺក្មេងៗ ឧស្ម័ន និងធូលីជាច្រើន ។ នៅចំណុចកណ្តាលមានតារាថ្មីមួយចំនួនកំពុងកើតឡើង ។
  • កាឡាក់ស៊ីរាងពងក្រពើ៖ ជាកាឡាក់ស៊ីមានរាងមូល ឬសំប៉ែតដូចថាស ។ វាមានផ្ទកតារារាប់រយកោដិប៉ុន្តែនៅចន្លោះកណ្តាលមានឧស្ម័ន និងធូលីបន្តិចបន្តួច ។ កាឡាក់ស៊ិរាងពងក្រពើភាគច្រើនមានតែតារាចាស់ៗ ។
  • កាឡាក់ស៊ិរាងមិនទៀងទាត់ ៖ មានរាងមិនទៀងទាត់​ និងមានទំហំតូចជាងកាឡាក់ស៊ីពីរប្រភេទទៀត ។​ វាមានផ្ទុកតារាថ្មីៗ ហើយមានឧស្ម័ន និងធូលីជាច្រើនដែលងាយស្រួលក្នុងការបង្កើតតារាថ្មី ។

៥ . ឧបមាថាតារាវិទូរកឃើញកាឡាក់ស៊ីមួយដែលមានផ្ទុកតែតារាចាស់ៗ ។ កាឡាក់ស៊ីនេះអាចជាកាឡាក់ស៊ីរាងពងក្រពើព្រោះកាឡាក់ស៊ីនេះភាគច្រើនមានតែតារាចាស់ៗ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login