ក្នុងនាមជាបុគ្គលិកសិក្សារូបដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែយើងត្រូវមានវិធានការដូចជា ៖
- បណ្ដុះស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ជាតិខ្មែរ ចូលឪ្យជ្រៅស្រទាប់យុវជន
- ផ្សព្វផ្សាយ សិល្បៈ និងវប្បធម៌ជាតិខ្មែរ ឪ្យបានច្រើនជាការផ្សព្វផ្សាយវប្បធម៌បរទេសនៅតាមគ្រឹះស្ថានសិក្សានានា និងសាធារណៈ
- ទប់ស្កាត់វប្បធម៌បរទេសណា ដេលមិនផ្ដល់ប្រយោជន៍ដល់ជាតិ
- បង្កើតស្នាដៃអ្វីដែលជារបស់ខ្លួនឪ្យបានច្រើនឪ្យមានលក្ខណៈសុក្រិតល្អប្រណិតជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ
- ស្រាវជ្រាវស្វែងយល់ ស្វ័យកែលំអ វប្បធម៌ឪ្យស៊ីជម្រៅថែមទៀត
- រួបរួមគ្នាលើកតម្កើងសិល្បៈវប្បធម៌ជាតិបានព្រមៗគ្នា
- អប់រំប្រជាបលរដ្ឋ យុវជន និយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឪ្យបានទូទាំងប្រទេស
- អប់រំ និងចាត់វិធានការអនុវត្តទៅលើទ្រឹស្ដីព្រំប្រទល់នៃសិទ្ធិសេរីភាពរបស់យុវជន ពលរដ្ឋ ឪ្យតើយល់ពីសិទ្ធិ និងច្បាប់ សិទ្ធិ និងការទទួលខុសត្រូវដើម្បីបំបាត់ភាពអនាធិបតេយ្យឪ្យអស់ពីក្នុងសង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទ្ធិទាំងនានាដែលធ្លាប់់មាន
- អប់រំសីលធម៌ទាំងប្រាំ មានដូចសីលធម៌ផ្ទាល់ខ្លួន គ្រួសារ សង្គម វិជ្ជាជីវៈ និងអន្តរជាតិ
- អប់រំឪ្យចេះយល់់ខច្បាស់ពីអ្វីដែលជាលក្ខណៈជាតិ អត្តសញ្ញាជាតិ ដើម្បីទប់ស្កាត់ការបំផ្លាញវប្បធម៌ជាតិខ្មែរ
- វាយបក និងទប់ស្កាត់ឪ្យទាន់ពេលវេលា ទៅលើអ្នកដែលបង្កឪ្យមានការប្រព្រឹត្តល្បែងពាលាអាវ៉ាសែផ្ដេសផ្តាស និងការទិញទឹកចិត្តសិល្បៈករទិញស្នាដៃអ្នកនិពន្វជាដើម ។