Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អ្នកដឹកនាំត្រូវមានគោលការណ៍ដូចតទៅ ៖

ក. លើកទិសដៅការងារ

អនុម័តផែនការ កំណត់ផែនការដែលត្រូវសម្រេចនិងធ្វើព្រមទាំងមានទិសដៅការងារ និងពេលវេលាមួយច្បាស់លាស់ ។

ខ. កសាងរចនាសម័្ពន្ធចាត់តាំង

បែងចែកការងារទទួលខុសត្រូវសមាជិកក្រុមតូច ក្រុមធំទៅតាមជំនាញនីមួយៗ ។

គ. ដោះស្រាយបញ្ហា

ចេញមុខជាអ្នកសម្របសម្រួលការងារ ក្នុងការលើកកម្ពស់គុណភាពការងារ ។

ឃ. គ្រប់គ្រងនិងត្រួតពិនិត្យ

ត្រួតពិនិត្យគុណភាពការងារ​ គោលដៅ និងសំណើតាមផែនការឬទេ ?

ង. វិភាគអំពីគុណសម្បត្តិ និងគុណវិបត្តិ

ស្វែងរកចំណុចខ្សោយ ដើម្បីធ្វើការកែលម្អ ។

ច. អ្នកឃោសនាលើកទឹកចិត្ត

ហ្វឹកហាត់ខ្លួនឯងពង្រឹងស្មារតីច្នៃប្រឌិត និងសម្របសម្រួលលើការងារ លើកកម្ពស់សមត្ថភាពបុគ្គលិករបស់ខ្លួន ។

ឆ. អ្នកច្នៃប្រឌិតបង្កើតថ្មី

ផ្តួចផ្តើមគំណិតថ្មី វិធានការថ្មីដែលប្រសើរឈានទៅរកការអភិវឌ្ឍអង្គភាព ឬក្រុម ។

ជ. ត្រូវចេះប្រមូលផ្តុំមតិ

ប្រមូលផ្តុំមតិយោបល់ រួចធ្វើការវិភាគរកចំណុចខ្លាំង និងចំណុចខ្សោយ ។

ឈ. ធ្វើជាគំរូ

ត្រូវឈានមុខរាល់កិច្ចការ ចាត់ចែង ទទួលខុសត្រូវនិងមានតម្លាភាពជានិច្ច ។

ញ. អ្នកសម្រេចគ្រប់គោលនយោបាយ

ដោះស្រាយរាល់បណ្តាបញ្ហាស្មុគស្មាញ និងទទួលខុសត្រូវលើលទ្ធផលការងារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login