ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. នៅពេលដែលកម្ពុជាបានចុះហត្ថលេខា និងបានផ្តល់សច្ចាប័នលើអនុសញ្ញាស៊ី-ដ នេះរួច តើនឹងមានអ្វីកើតឡើងតទៅទៀត ?
២. តើនរណាជាអ្នកត្រួតពិនិត្យលើការងាររបស់រដ្ឋភាគី ?
៣. តើអនុសញ្ញាស៊ី-ដមានប្រយោជន៍អ្វីខ្លះសម្រាប់អ្នកស្វែងរកការគាំទ្រ និងអ្នកធ្វើគោលនយោបាយ ?
៤. តើអ្វីទៅជាការរើសអើងប្រឆាំងនឹងនារីភេទ ?
៥. តើអនុសញ្ញាស៊ី-ដ មានបំណងបញ្ចប់ការរើសអើងដោយរបៀបណាខ្លះ ?
ចម្លើយ
១. នៅពេលដែលកម្ពុជាបានចុះហត្ថលេខា និងបានផ្តល់សច្ចាប័នលើអនុសញ្ញាស៊ី-ដនេះរួច គឺ ៖
បើការរើសអើងប្រឆាំងនឹងនារីនៅតែកើតមាននោះរដ្ឋាភិបាលកម្ពុជាត្រូវតែមានវិធានការដោះស្រាយឱ្យបានសមស្រប រដ្ឋភាគីត្រូវមានកាតព្វកិច្ចការពារ និងបំពេញនូវសិទ្ធិរបស់នារី ។ រដ្ឋភាគីត្រូវមានកាតព្វកិច្ច ៖
២. អ្នកដែលត្រួតពិនិត្យលើការងាររបស់រដ្ឋភាគី គឺ គណៈកម្មាធិការស៊ី-ដ បានបង្កើតឡើងដោយមានអ្នកជំនាញការចំនួន២៣រូប ជ្រើសរើសដោយរដ្ឋភាគី ដើម្បីតាមដានត្រួតពិនិត្យលើការអនុវត្តអនុសញ្ញានេះ ។ គណៈកម្មាធិការមានភារកិច្ចដូចខាងក្រោម ៖
៣. អនុសញ្ញាស៊ី-ដ មានអត្ថប្រយោជន៍ដូចជា ៖
៤. ការរើសអើងប្រឆាំងនឹងនារីភេទ សម្តៅដល់ការប្រកាន់បែងចែកការផាត់ចេញ ឬការរឹតត្បិតផ្អែកលើភេទដែលមានអានុភាពឬមានបំណងធ្វើឱ្យខូចខាតឬធ្វើឱ្យមោឃៈនូវការទទួលស្គាល់ការអាស្រ័យផលឬការប្រើប្រាស់ដោយនារីដោយឥតគិតដល់ស្ថានភាពអាវាហ៍វិវាហ៍ របស់នារី ដែលផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងនារី សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងពលរដ្ឋ ឬក្នុងវិស័យដទៃៗទៀត ។
៥. អនុសញ្ញាស៊ី-ដមានបំណងបញ្ចប់ការរើសអើសដោយនាំមកនូវសមភាពពិតប្រាកដសម្រាប់នារី មានន័យថារាជរដ្ឋាភិបាលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងក្នុងជីវិតរបស់នារី ៖
ក. អនុវត្តតាមគោលការណ៍នៃកាតព្វកិច្ចរបស់រដ្ឋមានន័យថារដ្ឋមានភារកិច្ចទទួលខុសត្រូវ ចំពោះនារីដែលមិនអាចដកចេញបាន ។
ខ.ហាមឃាត់គ្រប់សកម្មភាពនិងគោលនយោបាយនានាដែលដាក់នារីឱ្យទទួលរងគ្រោះទោះក្នុងចេតនាណាក៏ដោយ ។
គ. ដាក់ភារកិច្ចឱ្យរដ្ឋភាគីទាំងឡាយទប់ស្កាត់ការរំលោភសិទ្ធិរបស់នារីដោយស្ថាប័នរដ្ឋ និងមន្ត្រីរដ្ឋាភិបាលទៅលើបុគ្គលជាឯកជន និងជាក្រុម ។
ឃ. ទទួលស្គាល់ឥទ្ធិពលនៃវប្បធម៌ និងប្រពៃណីលើការកម្រិតការរីករាយរបស់នារី ក្នុងការទទួលបាននូវសិទ្ធិរបស់ពួកគេនិងធ្វើឱ្យរដ្ឋភាគីទាំងឡាយផ្លាស់ប្តូរផ្នត់គំនិតមិនជឿនលឿន ទំនៀមទម្លាប់ និងបទដ្ឋាននានាដែលមានការរើសអើងប្រឆាំងនឹងនារីភេទ ។
ង. បង្ហាញពីតម្រូវការចាំបាច់ ដើម្បីដោះស្រាយទំនាក់ទំនងអំណាចរវាងនារី និងបុរសនៅគ្រប់កម្រិតទាំងអស់ចាប់តាំងពី គ្រួសារ រហូតដល់សហគមន៍ ទីផ្សារ និងរដ្ឋ ។
ច. បំបាត់ចោលនូវការខុសប្លែកគ្នារវាងទីសាធារណៈនិងឯកជនដោយចាត់ទុកអំពើហិង្សាមកលើនារីក្នុងទីកន្លែង ឧទាហរណ៍នៅក្នុងផ្ទះក៏ត្រូវចាត់ទុកថាជា អំពើហិង្សានៃសិទ្ធិមនុស្សរបស់នារីដែរ ។