Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រចាំងនឹងនារីភេទ ដែលហៅកាត់ថាស៊ី-ដ(CEDAW) គឺជាអ្វី ?

២. អនុសញ្ញាស៊ី-ដ (CEDAW) ធ្វើឱ្យនារីទទួលបានសិទ្ធិពិតប្រាកដ ។ តើព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាស៊ី-ដ នៅថ្ងៃខែឆ្នាំណា ? ហើយបានផ្តល់សច្ចាប័ននៅថ្ងៃខែឆ្នាំណាដែរ ?

៣. ហេតុអ្វីបានជាមានច្បាប់សិទ្ធិមនុស្សមួយដោយឡឡែកសម្រាប់តែនារី ?

៤. តើអនុសញ្ញាស៊ីដ (CEDAW) កើតមានតាំងពីពេលណាមក ?

៥. តើអ្វីជាគោលការណ៍គ្រឹះទាំង៣នៃអនុសញ្ញាស៊ី-ដ ?

ចម្លើយ

១. អនុសញ្ញាស្តីពីការលុបបំបាច់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ដែលហៅកាត់ថាស៊ីដ(CEDAW) គឺជាសន្ធិសញ្ញាអន្តរជាតិដំបូងគេតែមួយគត់ ដែលបានបញ្ជាក់យ៉ាងទូលំទូលាយអំពីសិទ្ធិរបស់នារី ដែលត្រូវតែមានសិទ្ធិក្នុងរិបទស៊ីវិល នយោបាយ ជីវិតសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងជីវិតគ្រួសារ ។ អនុសញ្ញាស៊ីដ ត្រូវបានគេទទួលស្គាល់ថាជា ៖

ក. ច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សសម្រាប់នារី

ខ. សន្ធិសញ្ញាអង្គការសហប្រជាជាតិសម្រាប់នារី

គ. អនុសញ្ញារបស់នារី ។

២. ព្រះរាជណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាស៊ីដ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៩២ ។ ហើយបានផ្តល់សច្ចាប័ន នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៩២ ។

៣. បានជាមានច្បាប់សិទ្ធិមនស្សមួយដោយឡែកសម្រាប់តែនារី ពីព្រោះសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលមានកន្លងមកមិនទាន់គ្រប់គ្រាន់ដើម្បីធានាការពារសិទ្ធិមនុស្សរបស់នារីឡើយ ។ “ការរើសអើងប្រឆាំងនឹងនារីភេទ ជាការរំលោភលើគោលការណ៍សមភាពនៃសិទ្ធិមនុស្សនិងការគោរពចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស “ ដែលរារាំងដល់ការចូលរួមរបស់នារីតាមគោលការណ៍ស្មើភាពជាមួយបុរសស្រ្តី លើគ្រប់វិស័យសម្រាប់ការអភិវឌ្ឍ និងសន្តិភាព ។

៤. អនុសញ្ញាស៊ី-ដ(CEDAW) បានចូលជាធរមាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ​១៩៨១ ។ បច្ចុប្បន្នអនុសញ្ញាស៊ី-ដ មានរដ្ឋភាគីចំនួន ១៨៥ ។ រដ្ឋភាគី គឺជារដ្ឋាភិបាលដែលបានចុះហត្ថលេខានិងផ្តល់សច្ចាប័នលើអនុសញ្ញស៊ី-ដ ហើយត្រូវដាក់បញ្ចូលបញ្ញត្តិនានា នៃអនុសញ្ញានេះទៅអនុវត្ត ។

៥. គោលការណ៍គ្រឹះទាំងបីនោះរួមមាន ៖

  • សមភាពពិតប្រាកដ
  • ការមិនរើសអើង
  • កាតព្វកិច្ចរដ្ឋភាគី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login