2018-12-06 12:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើគណៈកម្មការច្បាប់អន្តរជាតិ បានបង្កើតឡើងដោយអ្នកណា ? ឆ្នាំណា ? ដើម្បីអ្វី ? មានសមាជិកប៉ុន្មានរូប ?
២. តើការងារភាគច្រើនរបស់គណៈកម្មការច្បាប់អន្តរជាតិទាក់ទងទៅនឹងអ្វី ? ចូរលើកឧទាហរណ៍ ?
៣. តើអនុសញ្ញាស្តីពីសមុទ្រមានអ្វីខ្លះ ?
៤.តើច្បាប់ពាណិជ្ជកម្មអន្តរជាតិបានឆ្លើយ
៥. តើគណៈកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិមានតួនាទីអ្វី ?
ចម្លើយង
១. គណៈកម្មការច្បាប់អន្តរជាតិបានបង្កើតឡើងដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ១៩៤៧ ។ ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ជាលំដាប់នៃច្បាប់អន្តរជាតិនិងការរៀបចំជាក្រុម ។ គណៈកម្មការនេះមានសមាជិកចំនួន៣៤រូបដែលជួបជុំគ្នាជារៀងរាល់ឆ្នាំ ហើយអ្នកទាំងនោះបានជ្រើសតាំងដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ៤ឆ្នាំ និងបំពេញការងារក្នុងនាមសមត្ថភាពរបស់ពួកគេផ្ទាល់មិនមែនតំណាងឲ្យរដ្ឋាភិបាលរបស់ពួកគេនោះទេ ។
២. ការងារភាគច្រើនរបស់គណៈកម្មច្បាប់អន្តរជាតិគឺ ទាក់ទងទៅនឹងការរៀបចំវសេចក្តីព្រាងច្បាប់លើប្រធានបទនៃច្បាប់អន្តរជាតិ ។ ប្រធានបទមួយចំនួនត្រូវជ្រើសរើសដោយគណៈកម្មការនេះនិងប្រធានដទៃទៀតដែលទាក់ទងនឹងច្បាប់អន្តរជាតិនោះ គឺបានជ្រើសរើសដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិឬក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច ។ ពេលដែលគណៈកម្មការនេះបានតាក់តែងសេចក្តីព្រាងច្បាប់លើប្រធានបទណាមួយចប់សព្វគ្រប់ ហើយនោះមហាសន្និបាតតរបស់អង្គការសហប្រជាជាតិតែងតែកោះប្រជុំវិសាមញ្ញ និងពេញសមត្ថភាពមួយដើម្បីបញ្ចូលមាត្រាទាំងនោះនៅក្នុងអនុសញ្ញាបន្ទាប់មកមានការបើកទូលាយចំពោះរដ្ឋនានាក្នុងការចូលជាសមាជិក ។ នៅឆ្នាំ ១៩៥៨កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិមួយបានអនុម័តអនុសញ្ញាចំនួន៤ស្តីអំពីច្បាប់សមុទ្រ ។
៣. អនុសញ្ញាស្តីពីសមុទ្រមានដូចជា អនុសញ្ញាស្តីពីសមុទ្រជ្រៅ អនុសញ្ញាស្តីពីដែនសមុទ្រនិងតំបន់ជាប់គ្នាអនុសញ្ញាស្តីពីការនេសាទសមុទ្រនិងការអភិរក្សលើធនធានជីវីតក្នុងសមុទ្រ និងអនុសញ្ញាស្តីពីខ្ពង់រាបបាតសមុទ្រ ។
៤. ច្បាប់ពាណិជ្ជកម្មអន្តរជាតិបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អង្គការសហប្រជាជាតិក្នុងការដើរតួយ៉ាងសំខាន់ក្នុងការលុបចោល និងការកាត់បន្ថយឧបត្ថម្ភខាងផ្លូវច្បាប់នៃលំហូរ ពាណិជ្ជកម្មអន្តរជាតិនោះនៅឆ្នាំ ១៩៦៦មហាសន្និបាតរបស់អង្គការអន្តរជាតិ បានបង្កើតគណៈកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ ( UNCITRAL៖ United Nations Commission on International Trade Law ) ។ គណៈកម្មនេះបង្កើតឡើងសម្រាប់ភាពសុខដុមរម្យនាភាពរីកចម្រើន និងការរួបរួមគ្នាក្នុងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ។ គណៈកម្មការនេះចូលរួមដោយប្រទេសចំនួន៣៦ហើយសមាជិករបស់ខ្លួនតំណាងឲ្យភូមិសាស្រ្តតំបន់ផ្សេងៗ គ្នានិងតំណាងឲ្យប្រព័ន្ធសេដ្ឋកិច្ចនិងផ្នែកច្បាប់សំខាន់ៗនៅលើពិភពលោក ។ គណៈកម្មការនេះធ្វើរបាយការណ៍ដាក់ជូនមហាសន្និបាតរបស់អង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ និងផ្ញើររបាយការណ៍នេះជូនកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ ។
៥. គណៈកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់ អង្គការសហប្រជាជាតិតួនាតទីរួមមាន ៖ ការសហប្រតិបត្តិការនៃកិច្ចការ របស់អង្គការអន្តរជាតិយ៉ាងសកម្មក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់ការរួមយ៉ាងទូលំទូលាយក្នុងអនុសញ្ញាថ្មីៗ និងលិខិតតុបករណ៍ដទៃទៀតដែលទាក់ទងនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ។ គណៈកម្មការរនេះបានផ្តល់ការបណ្តុះបណ្តាលនិងជំនួយក្នុងវិស័យច្បាប់ពាណិជ្ជកម្មអន្តរជាតិតាមមធ្យោបាយបង្កើតជាសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់តំបន់ជាកិច្ចប្រជុំនៃអ្នកជំនាញ ក្នុងបេសកកម្មខ្លីៗរបស់ពួកគេ ។ ក្នុងនោះជំនួយបច្ចេកទេស រួមមាន ការផ្តល់ជាយោបល់ដល់រដ្ឋនានា ក្នុងការរៀបចំពាណិជ្ជកម្មដោយផ្អែកលើមូលដ្ឋានអត្ថបទច្បាប់របស់គណៈកម្មការនេះ ។