Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអនុសញ្ញាអន្តរជាតិស្តីពីអំពើភេរវកម្មមានអ្វីខ្លះ ?

២. តើការិយាល័យនៃកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិបង្កើតឡើងដើម្បីអ្វី ?

៣. តើទីភ្នាក់ងារអន្តររដ្ឋាភិបាលមានទំនាក់ទំនងជាមួយអ្វី ?

៤. តើទីភ្នាក់ងារចំនួនប៉ុន្មានបានទទួលស្គាល់ថាជាទីភ្នាក់ងារឯកទេស ?

៥. តើទីភ្នាក់ងារឯកទេសមានអ្វីខ្លះ ?

ចម្លើយ

១. អនុសញ្ញាអន្តរជាតិស្តីពី អំពើភេរវកម្មគឺ ៖

  • អនុសញ្ញាស្តីពីបទល្មើសនិងអំពើដទៃទៀតមួយចំនួនដែលប្រព្រឹត្តទៅលើក្រុមអាកាសយានិក ( ក្រុងតូត្យូឆ្នាំ១៩៦៣ ) ។
  • អនុសញ្ញាស្តីពីការបង្ក្រាបការរឹបអូស អាកាសយានដោយខុសច្បាប់ ( ក្រុងឡាអេឆ្នាំ ១៩៧០ ) ។
  • អនុសញ្ញាស្តីពីការបង្ក្រាបទៅលើអំពើខុសច្បាប់ដែល ប្រឆាំងនិងសុវត្ថិភាព អាកាសចរណ៍ស៊ីវិល ( ក្រុង ម៉ុងរ៉េអាល់ ឆ្នាំ១៩៧១ ) ។
  • អនុសញ្ញាស្តីពីការការពារ និងការដាក់ទោសនៃបទល្មើសដេលប្រឆាំងនឹងការការពារបុគ្គលជាអន្តរជាតិរួមមានទីភ្នាក់ងរការទូត ( ក្រុងញូវយ៉ក ឆ្នាំ១៩៧៣ ) ។
  • អនុសញ្ញាស្តីពីការការពារ រូបរាងកាយពីឧបករណ៍នុយក្លេអ៊ែ ( ក្រុងវិយ៉េន ឆ្នាំ១៩៨០ ) ។
  • ពិធីសារស្តីពីការបង្ក្រាបទៅលើអំពើហឹង្សាខុសច្បាប់ នៅឯអាកាសយានដ្ឋានផ្នែកសេវាកម្មនៃអាកាសចរណ៍ស៊ីវិលអន្តរជាតិ ( ក្រុងម៉ុងរ៉េអាល់ឆ្នាំ ១៩៨៨ ) ។
  • អនុសញ្ញាស្តីពីការបង្រ្កាបទៅលើអំពើខុសច្បាប់ដែលប្រឆាំងទៅនឹងសុវត្ថិភាពនៃការធ្វើនាវាចរណ៍សមុទ្រ ( ក្រុងរ៉ូមឆ្នាំ ១៩៨៨ ) ។
  • ពិធីសារស្តីពីការបង្រ្កាបអំពើខុសច្បាប់ដែលប្រឆាំងនឹងសុវត្ថិភាព នៃទីលានដែលមានទីតាំងជាប់ដែនសមុទ្រ ( ក្រុងរ៉ូមឆ្នាំ១៩៨៨ ) ។
  • អនុសញ្ញាស្តីពីការបង្កើតគ្រឿងផ្ទុះមានជាតិប្លាស្ទិកសម្រាប់គោលបំណងនៃការរកឃើញ ( ក្រុងម៉ុងរ៉េអាល់ឆ្នាំ១៩៩១ ) ។

២. ការិយាល័យនៃកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិបានបង្កើតឡើងដើម្បីផ្តល់ការណែនាំខាងវិស័យច្បាប់ដល់អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិនិងដើម្បីធ្វើសកម្មភាពក្នុងនាមលោកផ្ទាល់ក្នុងបញ្ហាផ្នែកច្បាប់ ។ ការិយាល័យនេះបម្រើឲ្យលេខាថិការដ្ឋានិងស្ថាប័នរបស់អង្គការសហប្រជាជាតិដទៃទៀតនូវសេវាកម្មបង្រួបបង្រួមថ្នាក់កណ្តាលខាងផ្នែកច្បាប់ ។ ព្រមទាំងផ្តល់ការណែនាំដល់ស្ថាប័នទាំងនោះលើបញ្ហានៃនីតិសាធារណៈជាតិ និងអន្តរជាតិនីតិឯកជនជាតិ និងអន្តរជាតិនិងនីតិរដ្ឋបាលជាតិនិងអន្តរជាតិ ។ ក្នុងចំណោមកិច្ចការផ្សេងទៀតការិយាល័យនេះបានដោះស្រាយបញ្ហាមួយចំនួនដែលទាក់ទងនឹងបុព្វសិទ្ធិនិងអភ័យឯកសិទ្ធនិងស្ថានការណ៍គតិយុត្តិរបស់អង្គការសហប្រជាជាតិ ។

៣.ទីភ្នាក់ងារអន្តររដ្ឋាភិបាលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ តាមកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ។ ទីភ្នាក់ងារនេះ ជាអង្គការស្វ័យតធ្វើការងារជាមួយអង្គការសហប្រជាជាតិ និងធ្វើការជាមួយអង្គការស្វ័យតដូចតដូចគ្នាតាមរយៈយន្តការសហប្រតិបត្តិការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច ។​

៤. មានទីភ្នាក់ងារចំនួន ១៤បានទទួលស្គាល់ថាជាទីភ្នាក់ងារឯកទេសនេះជាពាក្យ ដេលបានប្រើក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ទីភ្នាក់ងារទាំងនេះរាយការណ៍ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចជារៀងរាល់ឆ្នាំ ។

៥. ទីភ្នាក់ងារឯកទេសមានដូចជា ៖

  • អង្គការការងារអន្តរជាតិ ( ILO, International Labor Organization )
  • អង្គការស្បៀងអាហារ និងកសិកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ ( FAO ,Food and Agriculture Organization of the United Nations )
  • អង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការសហប្រជាជាតិ ( UNESCO ; United Nations Educational Scientific and Cultural Organization
  • អង្គការសុខភាពពិភពលោក ( WHO , World Health Organization )
  • ធនាគារពិភពលោក ( World Bank )
  • ធនាគារអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ និងស្ថាបនាឡើងវិញ ( IBRD , International Bank for Reconstruction and development )
  • សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ ( IDA , International Development Association )
  • សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ( IFC , International  Finance Corporation )
  • ភ្នាក់ងារធនាគារវិនិយោគពហុភាគី ( MIGA , Multilateral Tnvestment Guarantee Agency )
  • មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF , International Monetary Fund )
  • អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ( ICAO , International Civil Aviation Organization )
  • សហជីពប្រៃសណីយ៍សាកល ( UPU , Universal Postal Union )
  • សហជីពទូរគមនាគមន៍អន្តរជាតិ ( ITU , International Telecommunication Union )
  • អង្គការឧត្តុនិយមពិភពលោក ( WIMO , World Meteorological Organization
  • អង្គការនាវាចរណ៍អន្តរជាតិ ( IMO , International Maritime Organization
  • អង្គការទ្រព្យសម្បត្តិបញ្ញាពិភពលោក ( WIPO , World Intellctual Property Organization )
  • មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម ( IFAD , International Fund for Agrcultural Development )
  • អង្គការអភិវឌ្ឍន៍ ឧស្សាហកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ ( UNIDO , United Nations Industrial Development Organization ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login