Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យចូលឆ្នាំខ្មែរបានកំណត់ធ្វើឡើង ផ្នែកឡើងតាមហេតុផលពីរយ៉ាងគឺ ៖

  • ការកំណត់តាមហោរាសាស្រ្ដ ក្បូនខ្នាត គង់គួររកថ្លៃខែចូលឆ្នាំទៀងទាត់តែត្រឹមថ្ងៃ ១៣ ឬ ១៤  មេសាជារៀងរាល់ថ្ងៃឆ្នាំចាប់ឆ្នាំចាប់ពីខ្មែរយើងបានប្រើចុល្លសករាជ គឺបានសេចក្ដីថាផ្អែកតាមប្រក្រតិទិនសុរិយគតិអ្នកប្រាជ្ញហោរាសាស្រ្ដខ្មែរកំណត់ច្បាស់ពេលចូលសង្រ្កាន្ដស្ថិតនៅត្រង់មេសរាសី ខែមេសា សន្ម​តថាបុណ្យផ្គាច់ឆ្នាំត្រូវធ្វើបុណ្យចូលឆ្នាំ ដែលពេលនេះដំណើរព្រះអាទិទ្យត្រូវផុតក្នុងខែមេសាតែម្ដង ។ ការដែលអ្នកប្រាជ្ញហោរាស្រ្ដខ្មែរកំណត់បែបនេះពុំស្របទៅតាមចន្ទកតិដែលខ្មែរប្រកាន់យកមកកាលវេលាពុទ្ធសករាជមែន ប៉ុន្ដែការកំណត់បែបនេះវាបំពេញតាមតម្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទដែលត្រូវការដូវការដូររាំងស្ងូតធ្វើបុណ្យទើបមឆានេជ្រះថ្លាក្នុងសន្ដានចិត្តប្រជាជនគ្រប់រូប ។
  • តាមផ្លូវចិត្ត ឬ ទំនៀមទម្លាប់ គឺខ្មែរចង់ធ្វើបុណ្យឪ្យមានភាពអធិកអធមសប្បាយរីករាយ លំហែទុក្ខ បំបាត់ការនឿយហត់ ងាយស្រួលធ្វើដំណើរ ជួបជុំសាច់សាចញាតិ បងប្អូន មិត្តភក្ដី ។

ដូចនេះ ការកំណត់ពេលកំណត់ចូលឆ្នាំខ្មែរក្នុងខែមេសាជារដូវដែលប្រជាពលរដ្ឋទាំងអស់រួចរាល់ពីការងារទាំងឡាយ គ្មានលំអៀង ជាហេតុងាយស្រួលដល់ការប្រជុំ លេងកំសាន្ដល្បែង របាំប្រជាប្រិយខ្មែរ និងងាយស្រួលក្នុងការធ្វើបុណ្យទានតាមវត្តអារាម តាមស្រុកកំណើតដោយមិនបង្កើតក្ដីសៅហ្មងក្នុងការបំពេញកុសលឡើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login