សកម្មភាពខ្វះការទទួលខុសត្រូវបែបនេះបាននាំមកនូវផលអាក្រក់មានជាអាទិ៍ដូចតទៅ ៖
- ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនេសាទទទួលផលប៉ះពាល់ខ្លាំងជាងគេ គឺកម្មករនេសាទ កម្មកររោងចក្រ បាត់បង់ការងារបាត់បង់ប្រាក់ចំណូល...។
- សហគ្រាសនេសាទ សហគ្រាសឧស្សាហកម្មអាហារសម្រាប់មនុស្ស និងសត្វត្រូវផ្តាចសកម្មភាព ឬឈប់ដំណើរការ ។
- ប្រជានេសាទនៃប្រទេសក្រីក្រដែលមានចំនួន ៩៥% នៃអ្នកនេសាទពិភពលោកត្រូវប្រឈមមុខនិងការបាត់បង់ចំណូល ។
- ក្រៅពីនេះពិភពលោកទាំងមូលត្រូវប្រឈមនឹងបញ្ហាកង្វះអាហារ ទុរភិក្ស ការបរិភោគមិនគ្រប់គ្រាន់ ជំងឺអាសន្នរោគ..។