2018-12-07 17:21
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភារកិច្ចចាប់ដៃតាមបែបបស្ចិមប្រទេសនេះគឺជាការសម្តែងការគោរពគួរសមពេលជួបគ្នានិងពេលបែកគ្នា ។ ធម្មតាអ្នកតូចត្រូវរង់ចាំអ្នកធំហុចដៃមកជាមុនសិនទើបទទួលចាប់ជាក្រោយ រីឯបុរស ត្រូវរង់ចាំស្រ្តីហុចដៃមុនសិន ទើបសុភាពបុរសមានសិទ្ធិចាប់ដៃនាងក្រោយ ។ គេប្រើដៃស្តាំសម្រាប់ចាប់ដៃសួរសុខទុក្ខគ្នា ។ ឥរិយាថបគួរសមដែលអ្នកតូច ឋានៈទាបជាង ឬបុរសត្រូវប្រកាន់យកគឺឈរទឹមជើងឳនមុនបន្តិចរង់ចាំអ្នកធំជាងហុចដៃទើបមានសិទ្ធិចាប់ដៃជាក្រោយ ។ ត្រូវឈរពីមុនចំអ្នកដែលខ្លួនត្រូវចាប់ដៃ មិនត្រូវច្របាច់ខ្លាំងរហូតដល់ឈឺទេ និងត្រូវចាប់ឱ្យពេញដៃ ។ យោលទៅតាមវប្បធម៌បស្ចឹមប្រទេសគេឱ្យតម្លៃទៅលើភាពសិទ្ធស្នាលគ្នាតាមរយៈនៃការចាប់ដៃគ្នា ។