អំពីគោលដៅរបស់ស្យង់ មានទស្សនៈពីរផ្ទុយគ្នាគឺ ៖
- ស្យង់ដើម្បីប្រយោជន៍ ព្រោះគេយល់ថា ការរុករករបស់ស្យង់គឹមានបំណងចង់ឆ្នៃវាសនាមនុស្ស អោយកាន់តែប្រសើរឡើងចង់រកប្រយោជន៍និងប្រសិទ្ធិភាពអោយមនុស្សលោក ។ដូចនេះតិចនិចជាអនុវត្តន៍របស់ស្យង់ គឺជាគោលដៅធំបំផុតរបស់ស្យង់ ។ ការរុករករបស់ស្យង់ទាំងអំបាលមាន និងមានន័យទៅបានលុះណាតែវាទាញថាមពឡធម្មជាតិ យកមកបំរើអោយមនុស្សលោកបានអាចកែប្រេពិភពលោកបាន ។ គឺធ្វើអោយមនុស្ស ក្លាយជាម្ចាស់ធម្មជាតិ។
- ស្យង់មិនដើម្បីប្រយោជន៍ ព្រោះគេយល់ថា គៅលដៅផ្ទាល់របស់ស្យង់គឺការបំពេញចំនងមនុស្ស ក្នុងការស្គាល់ធម្មជាតិ ។ ដូចនេះគឺពុទ្ធិទេដែលជាគោលដៅធំរបស់ស្យង់ ។ ដូចនេះ ការរុករកដើម្បីសច្ចភាព ជាគោលបំនងរបស់ស្យង់និង ជាគោលដៅតែមួយគត់ ។