សម្បត្តិវប្បធម៌របស់ជាតិមាន ៖ សម្បត្តិវប្បធម៌ធម្មជាតិ និងសម្បត្តិវប្បធម៌លទ្ធកម្ម ។
- សម្បត្តិវប្បធម៌ធម្មជាតិមាន ៖ ទឹក ដី ភ្នំ ព្រៃព្រឹក្សា សមុទ្រ ទន្លេ រ៉ែ មនុស្ស ។
- សម្បត្តិវប្បធម៌លទ្ធកម្មមាន ៖ ប្រាសាទបុរាណ វត្តអារាម គម្ពីរក្បួនខ្នាត អក្សរសាស្រ្ត សិល្បៈ សាសនា ប្រពៃណីទំនៀមទំលាប់..។
- សម្បត្តិវប្បធម៌ដែលសំខាន់ជាងគេ គឺមនុស្ស ព្រោះមនុស្សជាអ្នកបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងនោះ ។
ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនេះអោយបានគង់វង្សយើងត្រូវ ៖
- ខិតខំកសាងសមិទ្ធផលដែលមានលក្ខណៈជាខ្មែរអោយបានច្រើន ។
- បណ្តុះគំនិតស្នេហាជាតិ ការពារទឹកដី និងសម្បត្តិធម្មជាតិ ។
- ផ្សព្វផ្សាយបន្តដល់មនុស្សជំនាន់ក្រោយអោយស្គាល់ពីអត្ថប្រយោជន៍នៃសម្បត្តិវប្បធម៌ ។
- ទប់ស្កាត់នៃការហូរចូលនៃវប្បធម៌បរទេស ។
- ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងផ្តន្ទាទោសដល់ជនល្មើស ។
- បង្កើតក្រុមអភិរក្ស និងងពង្រឹងគោលជំហរអោយបានម៉ឺងម៉ាត់ ។
- បញ្ចៀសសង្រ្គាមគ្រប់បែបយ៉ាង
- ជួសជុល និងកែលំអនូវប្រាសាទដែលទ្រុឌទ្រោម ។
- សិក្សាស្វែងយល់អោយបានស៊ីជំរៅនូវទំនៀមទំលាប់ប្រពៃណីជាតិ ។
- គោរពនូវទំនៀមទំលាប់ប្រពៃណីជាតិអោយបានល្អ ។