2019-01-03 16:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សាសនាមានលក្ខណៈនិងសារៈសំខាន់ដូចតទៅ ៖ សាសនាបានចង់ភ្ជាប់ជាមួយ និងការបកស្រាយពីអតីតកាលអំពីលក្ខណៈនៃពិភពអធិធកម្មជាតិ ។ នៅក្នុងនោះរួមមានការប្រឹងប្រែងរបស់មនុស្សដើម្បីទទួលនូវប្រយោជន៍ពីអំណាចអធិធម្មជាតិ និងទទួលរងនូវឥទ្ធិពលនៃលក្ខណៈនរក និងសួគ៌ា ។ ម្យ៉ាងទៀតសាសនាគឺជាការប្រឹងប្រែងរបស់មនុស្សអស់រយៈពេលវែងឆ្ងាយដើម្បីធ្វើការកែតម្រូវដោយខ្លួនឯងចំពោះពិភពអធិធម្មជាតិក្នុងទម្រង់ ដើម្បីថែរក្សាផងប្រយោជន៍ ជាអតិបរិមា និងបន្ថយនូវមហន្ដរាយឪ្យនៅត្រឹមកម្រិតទាបបំផុត ។ សាសនាក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថាប័នដទៃទៀតដែរ ។ សាសនា និងសីលធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធិ ។ សីលធម៌បង្កើតឡើងដើម្បីបំពេញចិត្តចំពោះមនុស្សបនិងដោយប្រសិទ្ធិភាព ។ សាសនាមានឥទ្ធិពលលើជីវភាពសេដ្ឋកិច្ចរបស់មនុស្សអស់រយៈពេលយូរបលង់មកហើយ ។ ស្ថាប័នសេដ្ឋកិច្ច និងការអភិវឌ្ឍជាទូទៅត្រូវបានជឿថាមានអំណាចអាទិទេពដែលធ្វើឪ្យគេទទួលបានជ័យជំនះជាច្រើនហើយជាការពិតសាសនា បានត្រួតពិនិត្យលើសកម្មភាពសេដ្ឋកិច្ច និងប្រព័ន្ធសេដ្ឋកិច្ចពីអតីតកាលមកទដល់នឹងបច្ចុប្បន្ន ។