ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វត្ដអារាមជាកន្លែងសម្រាប់ការជួបជុំគ្នាជាញឹកញាប់ការជួបជុំគ្នារបៀបនេះ យើងឃើញថាមនុស្សមានការឯកភាពគ្នា ។ សាសនាខ្លះមានគ្រឿងសក្ការៈផ្សេងៗគ្នាដោយសារតែមានអាទិទេពផ្សេងៗគ្នាដែរ ។ ពួកគេមានជំនឿថាមានទេវតាផ្សេងៗដែលដឹកនាំលើផ្នែកផ្សេងៗនៃជីវភាពមនុស្ស ។ ដូច្នេះហើយទើបពួកគេប្រារព្ធពិធីផ្សេងៗ សម្រាប់បំពេញបំណងទេវតាទាំងនោះ ។ ពិធីបុណ្យមិនត្រឹមតែបង្កើតឪ្យមានការឯកភាពគ្នាប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ផងដែរនូវការសម្រាកលំហែរកាយ និងជួបជុំញ្ញាតិមតិ្តបងប្អូនយ៉ាងសប្បាយរីករាយ ។ ការអន់អោនរបស់សាសនា ត្រូវបានជំរុញតាមរយៈដូរ្យ តន្រ្ដី របាំ និងល្ខោន ។ មនុស្សស្វែងយល់នូវគុណធម៌ដែលបង្រៀនដោយសាសនា ។ ដូច្នេះសាសនាជាអំពើនៃស្ថាប័នសម្រាកកលំហែកាយកំសាន្ត ។