Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាយើងធ្លាប់មានមហន្តរាយប្រវត្តិសាស្រ្តដែលធ្វើអោយទឹកដីជិតបាត់បង់ពីផែនទីសកលលោក ។ ខ្មែរយើងធ្លាប់នៅជាខ្ញុំសៀមជាច្រើនឆ្នាំ ក្រុងអង្គរ និងក្រុងលង្វែកត្រូវខ្ទេចខ្ទាំ អ្នកប្រាជ្ញធំៗ ត្រូវសៀមកេណ្ឌយកទៅស្រុកគេអស់ ។ ម៉្យាងទៀត ខ្មែរក៏ធ្លាប់នៅក្រោមការជិះជាន់របស់យួនរយៈពេល៨ឆ្នាំ ។ បន្ទាប់ពីសៀម និងយួន គឺបារាំង ប៉ុន្តែទឹកដីខ្មែរនៅគង់វង្សរហូតមកដល់សព្វថ្ងៃនេះ ។ ការដែលទឹកដីយើងមិនសាបសូន្យ ព្រោះខ្មែរមានព្រលឹងជាអ្នកការពារ ។ ព្រលឹងនោះ គឺព្រលឹងវប្បធម៌ អរិយធម៌ដែលខ្មែរយើងធ្លាប់មានតាំងពីមុនគ.ស ពោលគឺប្រទេសយើងជាប្រទេសចាស់ទុំជាងគេ នៅក្នុងអាស៊ីអាគ្នេយ៍ មានភាសា អក្សរ ទំនៀមទំលាប់ប្រពៃណីសិល្បៈ ស្ថាបត្យកម្ម ដូចជាប្រាសាទអង្គរវត្តជាដើម ជំនឿពុទ្ធសាសនាតាំងពីយូរណាស់មកហើយ ។ ព្រលឹងនោះ បើពោលអោយចំគឺប្រទេសយើងមានអត្តសញ្ញាណជាតិច្បាស់លាស់ ដែលជាកត្តាធានាយ៉ាងធំដល់អាយុជីវិតប្រទេសជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login