2019-01-08 18:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សេចក្ដីត្រូវការមានកម្រិតសម្រាប់រដ្ឋាភិបាលក្នុងវប្បធម៌ ធម្មតាដូចជា ៖ ទំហំនៃក្រុមមានទំហំតូចប៉ុណ្ណោះដែលនេះជាភាពគ្មានរបៀបរៀបរយនៃមនុសស្សក្នុងវប្បធម៌សាមញ្ញ ។ ដូចនេះសេចក្ដីត្រូវការសម្រាប់រដ្ឋាភិបាល គឺមិនត្រូវការខាំ្លងណាស់ណាទេសម្រាប់ពួកគេ ។ សហគមន៍របស់ពួកគេគឺតូចបើប្រៀបធៀបជាមួយនឹងសហគមន៍សម័យទំនើបៗ ។ ពួកគេគ្មានចំណីអាហារគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនដែលមានចំនួនដ៏ច្រើនលើសលប់ឡើយ ។ ឧទាហរណ៍ អាហាររួមប្រមាញ់រួមបេះផ្លែឈើ ។ ទំហំនៃសហគមន៍គឺរាប់ពី ១៥នាក់ ទៅ ២០០នាក់ ។ ឋិតក្រោមកាលៈទេសៈនោះមនុស្សម្នាក់ៗដឹង ឬស្គាល់គ្នាច្បាស់ ។ គំនិតសាធារណៈបានកើតឡើងក្លាយជាប្រភពនៃសំពាធសង្គម ។ លក្ខណៈខុសគ្នានៅត្រង់សហគមន៍មានទំហំធំហើយទំនាក់ទំនងមានលក្ខណៈផ្ទាល់ខ្លួន ។ កត្តាទី ២ ដែលបង្កើតឡើងនូវរដ្ឋាភិបាលស្របច្បាប់នូវភាព មិនចំាបាច់សម្រាប់វប្បធម៌សាមញ្ញគឺមានលក្ខណៈមិនផ្លាស់ប្ដូរ ។ លក្ខខណ្ឌសង្គមមិនមានលក្ខណៈដូចគ្នាសម្រាប់ពេលវែងទេ ។