Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជាទូទៅ ផ្អែកលើអាការៈរោគមួយឬពីរ គេមិន អាចធ្វើរោគវិនិច្ឆ័យបានទេ គេត្រូវសួរនាំយកព័ត៌មានឱ្យបាន ច្បាស់លាស់ និងគ្រប់គ្រាន់ ចាប់ពីពេលនៅក្នុងពោះម្តាយរហូតដល់ ពេលមកជួបគ្រូពេទ្យ ទើបយើងអាចវិភាគ ធ្វើការថ្លឹងថ្លែងជាមួយ ក្បួនកំណត់រោគវិនិច្ឆ័យដើម្បីអាចចាត់ទុកថាជាជំងឺអ្វី? ការអាច និយាយជាមួយបាន មិនពិតជាមានន័យថា ជនម្នាក់នោះត្រឹមត្រូវ ទាំងស្រុងនោះទេ។ ជាពិសេស ត្រូវចេះសួរដេញដោលឱ្យដឹង ច្បាស់ការឆ្លើយ ការសួររបស់ជននោះមានភាពត្រឹមត្រូវ និង ស្ថិត ក្នុងដែននៃតក្កវិទ្យាឬទេ?។ សូមរំឭកថា ជំងឺផ្លូវចិត្តមិនមែនមាន តែមួយដែលមានឈ្មោះថា ជំងឺផ្លូវចិត្តនោះទេ។ តាមក្បួនកំណត់ ជំងឺផ្លូវចិត្តរបស់អង្គការសុខភាពពិភពលោក ជំងឺផ្លូវចិត្តមាន ប្រមាណពីជាង ៣០០ ដល់ជាង ៤០០ យ៉ាងខុសៗគ្នា។ អាការៈ បែបនេះ ច្រើនតែជាមនុស្សដែលមិនរវល់នឹងគេឯង ហើយមិន ចូលចិត្តនៅជិតគេឯង និង អាចមានអារម្មណ៍ខ្លាចគេឯង ជិតខាង ឬ ធុញនឹងនៅជាមួយគេឯង។ អាការៈសើចម្នាក់ឯងនេះ ច្រើនតែ មកពីក្នុងខ្លួននឹកឃើញ ឬ ដឹងឮ ឃើញអ្វីមួយ ដែលធ្វើឱ្យហួសចិត្ត សប្បាយ តែដែលគេឯងគ្រាប់គ្នាមិនបានដឹងឮ ឬ ឃើញ ដូចម្នាក់នោះទេ។ ការដែលឃើញម្នាក់ឯងបែបនេះមកពីសភាពជំងឺ ធ្វើ ឱ្យកើតមាននូវអាការៈបែបនេះ ហើយដែលច្រើនតែមកពី មាន រោគសញ្ញាម៉្យាងដែលគេហៅថា មមាល 9ហាលលុចិនាតិនៀប។ ជំងឺ ដែលមានអាការៈនេះ ច្រើនជាជំងឺវិកលចរិត ជំងឺវិកលចរិតរ៉ាំរ៉ៃ ដែលជាភាសាអង់គ្លេសគេហៅថា 9សចហិឋៀផហរនេិបា ឬជំងឺបាក់ ស្បាតធ្ងន់ធ្ងរ ឬ ជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយមានរោគសញ្ញា វិកលចរិត។ សម្រាប់រាល់ជំងឺផ្លូវចិត្ត ពិសេសជំងឺនេះ វិធីបង្ការ យ៉ាងសាមញ្ញ ត្រូវអនុវត្តតាមព្រហ្មវិហារធម៌ឱ្យបានសព្វគ្រប់ និង ជាប្រចាំ ចាប់ពីវ័យទារកដល់ធំពេញវ័យ។ ជាពិសេស មុននឹងធ្វើ ការព្យាបាល គេត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ត្រឹមត្រូវ ដូចដែលមានក្បួនកំណត់ដូចបានជម្រាបក្នុងចម្លើយរបស់សំណួរទីមួយ ត្រូវធ្វើចិត្តវិភាគដើម្បីស្វែងរកមូលហេតុដំណើរដើមទងដែល បង្កឱ្យកើតជំងឺ និងបញ្ហានានាដែលគេទទួលពេលកំពុងកើតជំងឺ ស្ថានភាពដែលត្រូវប្រឈម និងសង្គមមនុស្ស ទោះជានៅប្រទេស ក្រីក្រក្តី ប្រទេសចម្រើនជឿនលឿនក្តី តែងតែកើតមានដូចគ្នានូវ រាល់ជំងឺផ្លូវចិត្តទាំងអម្បាលម៉ាននេះ។ ការព្យាបាលត្រូវស្វែង រកវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ដែលមានបទពិសោធត្រឹមត្រូវ ទោះជាវេជ្ជបណ្ឌិតថ្នាក់ណាក៏ដោយ ដែលមិនមានឯកទេសនេះ ច្បាស់លាស់ ទោះជាមានតិចតួចក៏ដោយ ក៏មិនអាចយល់ដឹងបាន ឡើយ ព្រោះអ្វីៗទាក់ទងនឹងផ្លូវចិត្ត ពិតជាពិបាកមើលឱ្យឃើញ ខ្លាំងណាស់ រស់នៅជាមួយគ្នាក៏ដោយ ក៏មិនអាចដឹងបានដែរ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login