ដើម្បីក្លាយខ្លួនទៅជាបុគ្គលមួយរូបប្រកបដោយមេត្តាធម៌ គុណធម៌ និងយុត្តិធម៌យើងត្រូវ ៖
- មានចំណេះដឹងទូលំទូលាយ មានពុទ្ធិជ្រៅជ្រះទូលំទូលាយ
- មានសីលធម៌ និងគុណធម៌ខ្ពស់
- មានសមត្ថភាពបច្ចេកទេសវិទ្យាសាស្រ្ត
- ចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- មានមនសិការ និងឧត្តមគតិជាតិខ្ពស់ ឬស្នេហាជាតិមាតុភូមិ
- មានសមត្ថភាពខ្ពស់ពិសេសក្នុងជាតិដោយមិនប្រកាន់បក្សពួកវណ្ណៈ
- ចេះរក្សាថែទាំសុខភាពឱ្យបានល្អ
- ធ្វើការស្វ័យសិក្សា ស្រាវជ្រាវ បទពិសោធន៍ដើម្បីអភិវឌ្ឍសមត្ថភាព
- មានវិធីសាស្រ្ត និងល្បិចវិធីដើម្បីជួយផ្ទេរចំណេះដឹងដល់អ្នកដទៃ
- សរុបមក មនុស្សត្រូវប្រកបដោយគុណសម្បត្តិល្អលើផ្នែកចរិយា ពុទ្ធិ ការងារ និងសុខភាព ។