បានជាប្រទេសកម្ពុជាប្រកាន់យកបាវចនាជាតិ ៖ ជាតិ សាសនា ព្រះមហាក្សត្រ ព្រោះ
ក. ជាតិមានន័យថាកំណើតពូជអំបូររបស់ជាតិសាសន៍មួយពិតប្រាកដលើទឹកដីកន្លែងណាមួយជាក់លាក់ ។
- ជាតិខ្មែរមានដើមកំណើតប្រមាណ ៤០០០ឆ្នាំមុន គ.ស
- ជាតិខ្មែរធ្លាប់មានកេរ្តិ៍ឈ្មោះ មានកិត្តិយសល្បីល្បាញ តស៊ូ អង់អាច ប្រទេសមានភាពល្បីល្បាញក្នុងតំបន់ និងពិភពលោក
- ជាតិចេះរួមសាមគ្គីកម្ចាត់សត្រូវក្នុងស្រុក និងបរទេសជាជាច្រើនជំនាន់មកហើយ ហើយថែមទាំងបានបណ្តេញបរទេសថែមទៀតផង
- ជាតិខ្មែរជាជាតិមួយភាពចាស់ទុំ ប្រាជ្ញាសា្មរតីបានបង្កើតអរិយធម៌វប្បធម៌ដ៏រុងរឿង ហើយក្លាយជាជាតិច្បងគេក្នុងតំបន់
ខ. សាសនា ៖ សាសនាធំៗក្នុងប្រទេសកម្ពុជាមានពីរគឹ សាសនាព្រាហ្ម និងពុទ្ធសាសនា ។ សាសនាទាំងពីរមានតួនាទីសំខាន់ណាស់ក្នុងការគោរព កសាង និងភិវឌ្ឍប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ ។
- ព្រហ្មណ៍ និងព្រះពុទ្ធសាសនាបានចូលរួមកសាងប្រាសាទ វត្តអារាម ផ្លូវ ស្ពាន បារាយណ៍មន្ទីរពេទ្យ សាលារៀនពាសពេញប្រទេសកម្ពុជា ។
- សាសនាទាំងពីរបានកសាងវប្បធម៌ អរិយធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់ និងពិភពលោក ។
- សាសនាទាំងពីរបានជម្រុញឱ្យមានការកសាងសន្តិភាពបង្រួបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ។
- សាសនាបានចូលរួមបណ្តេញបរទេសចេញពីប្រទេសនាំមកនូវឯករាជ្យជាតិវិញ ។
- សាសនាបានអប់រំមនុស្សខ្មែរឱ្យមានសីលធម៌មានមេត្តា ករុណា ឧបេក្ខា និងមុទិតាព្រមទាំងអភិរក្សទំនៀមទម្លាប់ប្រពៃណីជំនឿរបស់ខ្មែរផងដែរ ។
- សាសនាទាំងពីរបានចូលរួមយ៉ាងសកម្មកសាងសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ។
គ. ព្រះមហាក្សត្រ ប្រទេសកម្ពុជា ជារាជានិយមដ៏ចាស់ជាងគេក្នុងតំបន់ ។ ព្រះមហាក្សត្រនៅប្រទេសកម្ពុជាមានតួនាទីសំខាន់ណាស់ដូចជា ៖
- ការពារទឹកដី ពង្រីកទឹកដី ការពារបូរណភាពទឹកដី
- បង្រួបបង្រួមជាតិ ជាម្លប់របស់ប្រជាជនខ្មែរទូទៅ
- ជានិមិត្តរូបនៃអរិយធម៌វប្បធម៌ខ្មែរ
- ជាអ្នកកសាងប្រាសាទ បារយណ៍ ទេវរូបពុទ្ធរូប សិលាចារឹក
- គ្មានព្រះមហាក្សត្រអាចមានអំពើប្រល័យពូជសាសន៍
- ព្រះមហាក្សត្រជានិមិត្តរូបនៃអំណាចតុលាការយោធា និងរដ្ឋបាល ។ ដូចនេះ ដោយប្រទេសកម្ពុជាមានសមាសធាតុទាំងបីគឺ ជាតិ សាសនា ព្រះមហាក្សត្រអាចមានតួនាទីសំខាន់ក្នុងសង្គមជាតិនោះ ទើបប្រទេសកម្ពុជាប្រកាន់យកបាវចនាជាតិ សាសនាព្រះមហាក្សត្រ ។