Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មានភស្ដុតាងជាច្រើនបញ្ជាក់នូវទស្សនៈខាងលើនេះនៅក្នុងការប្រើពាក្យពេចន៍ខ្មែរតែងនិយមយកពាក្យ “ មេ “ ដូចជាមេទ័ព មេភូមិ មេចោរ​ មេបា មេកន្រ្ទាញ មេផ្ទះ មេគ្រួសារ មេកើយ មេចំណែក មេក្រុម មេគុណ មេចង្ហាន់ មេព្រៃ មេក្លោង មេកាព្យ មេកង មេទឹកជាដើម ។

          ក្នុងទស្សនៈអប់រំ មានសុភាសិតជាច្រើនតែងតម្កើងស្រ្ដីភេទតួយ៉ាង ៖

  • សូវស្លាប់បា កុំឪ្យស្លាប់មេ
  • សម្លរឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារស្រ្ដី
  • សំណាបយោងដី ស្រ្ដីយោងបុរស
  • ស្រ្ដីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក
  • ស្រ្ដីជាមាតាពិភពលោក ។

     រីឯក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរវិញមានរឿងជាច្រើនបានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ស្រ្ដី ដូចជារឿង រឿងគូលីកំណែន រឿងធនញ្ច័យ រឿងអ្នកមីងអ៊.ណជាដើម ។

     បើយើងក្រឡេកមកមើលសង្គមខ្មែរបច្ចុប្បន្ននៅតែមានស្រ្ដីជាអ្នកដឹកនាំ រួមមាន លោកជំទាវគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី លោក ជំទាវ នាយឧត្តមនីយ ឧបនាយករដ្ឋមន្ដ្រី លោកជំទាវរដ្ឋមន្រ្ដី លោកស្រី អង់ សានសូជី អ្នកម្ដាយ ថេរ៉េសា លោកស្រី បេណា ស៊ីប៊ូតូ ទាំងនោះសុទ្ធសឹងតែជាសក្ដីកម្មនៃការលើកតម្កើងស្រ្ដីភេទក្នុងគ្រួសារ សង្គមនិងពិភពលោកដែលនាំមកនូវការប្រកាន់យកមាតាធិបតេយ្យការ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login