ចរន្តនៃលំហូរធនធានមនុស្សសកលនៅក្នុងសម័យសកលភាវូបនីយកម្មនេះមានឥទ្ធិពលមកលើការអភិវឌ្ឍប្រទេសជាតិដូចតទៅ ៖
- មានការផ្លាស់ប្តូរចំណេះដឹង និងឥរិយាបថថ្មីការស្រូបយកចំណេះដឹងថ្មី និងគំនិតជឿនលឿនថ្មីៗ
- ការប្រកួតប្រជែងលើវិស័យទីផ្សារការងារបរិបទកម្ពុជាកាលណាមានលំហូរធនធានមនុស្សមានសមត្ថភាពជំនាញហូរចូលច្រើនកូនខ្មែរមានឳកាសអភិវឌ្ឍសមត្ថភាព និងឳកាសការងារ
- កាលណាមានធនធានមនុស្សច្រើនអាចអភិវឌ្ឍស្ទើរគ្រប់វិស័យក្នុងស្រុក និងអាចហូរទៅក្រៅដោយសុវត្ថិភាព និងអាចបង្កើនចំណូលបន្ថែមដល់ប្រទេសជាតិ
- ការងារបច្ចេកទេសនិងការអនុវត្តច្បាប់កម្រិតមូលដ្ឋានកាន់តែធានាបានអំពីសុវត្ថិភាពដល់កម្មករនិងវិនិយោគិន (សំណង់ អគារ ធនាគារ សណ្ធាគារ)
- កំណើនទីផ្សារពលកម្មអនុលោមតាមបរិបទរបស់ប្រទេសដោយផ្អែកលើឧស្សាហកម្មខ្នាតធំខ្នាតមធ្យម និងខ្នាតតូច កសិកម្មដែលមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម
- កំណើនកម្លាំងផលិត និងការនាំចេញនូវផលិតផលតាមការបញ្ជាទិញ ដែលអាចកាត់បន្ថយភាពក្រីក្រ និងប្រជាជនកាន់តែមានភាពសកម្មកើនឡើងបន្ថែមទៀតនៅកន្លែងការងារដោយមើលគំរូពីគេ នឹងអាចឈានទៅរកការងារស្តង់ដារនៅកន្លែងការងារ (បរិមាណ វិន័យការងារ ប្រតិបត្តិ)
- កំណើនអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសនាំឱ្យមានកំណើនសេវាកម្ម ធនាគារទេសចរណ៍ សណ្ធាគារ
- ជួយឱ្យការប្រើប្រាស់ធនធានមនុស្សមានភាពប្រសើរឡើង និងតាមទាន់នូវចង្វាក់ផលិតកម្មរបស់ពិភពលោក
- ធ្វើឱ្យសង្គមមានស្ថេរភាពដោយមានចំណូលសមស្រប និងមានការគាំទ្រដោយច្បាប់រដ្ឋាភិបាល
- ធ្វើឱ្យមានកំណើនសំណង់ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររូបវ័ន្តទំនើបទាន់សម័យប្រើប្រាស់ក្នុងប្រទេសកម្ពុជា
- របត់ទីផ្សារសេរីនាំឱ្យមានអត្រាប្រមូលពន្ធចូលជាតិកើនឡើង
- បណ្តុះសា្មរតីត្រៀមខ្លួន និងផែនការងារក្នុងប្រទេស សហគមន៍ និងអន្តរជាតិដើម្បីឱ្យឈានដល់ការងារដែលមានជោគជ័យ
- ប៉ុន្តែវាក៏អាចធ្វើឱ្យប្រជាជនបាត់បង់ឳកាសការងារល្អ ធនធានមនុស្ស និងធនធានធម្មជាតិផងដែរប្រសិនបើប្រទេសនោះខ្វះធនធានមនុស្សដែលមានសមត្ថភាព និងជំនាញសមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ននោះទេ
- ដូច្នេះការប្រកួតប្រជែងទីផ្សារពលកម្មសេរីលើពិភពលោកទាមទារឱ្យមនុស្សមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ពលកម្មខួរក្បាល និងការអភិវឌ្ឍន៍បញ្ញា ដើម្បីសម្របខ្លួនទៅនឹងបរិបទនៃបម្លាស់ប្តូរ ឬការប្រែប្រួលរបស់ពិភពលោក និងតម្រូវការរបស់មនុស្សក្នុងសង្គមបច្ចុប្បន្នបាន ។