នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលាចារឹក ២ផ្ទាំងនិងរូបចម្លាក់ ។ សិលាចារឹត២ផ្ទាំង និងរូបចម្លាក់នោះមានអត្ថន័យ ដូចខាងក្រោយ ៖
ក. សិលាចារឹក
- សិលាចារឹតជាភាសាបារាំង ៖ ប្រាប់ពីសន្និសញ្ញា បារាំងសៀម ចុះថ្ងៃទី ១៥ មីនា ១៩០៧ គឺ បារាំងបានប្រគល់ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ មកឱ្យខ្មែរវិញ ។
- សិលាចារឹកជាភាសាខ្មែរៈប្រាប់ពីកាលដែលព្រះបាទព្រះស៊ីសុវត្ដិ ទទួលយកខេត្ដទាំង៣ ពីបារាំងដោយមានព្រះរាជា សៀមធ្វើជាសក្ខីភាព ១៩០៧។
ខ.រូបចម្លាក់ៈ
- នារីទី១៖កាន់ជើងពានតម្កល់ប្រសាទព្រះវិហារ(កាលណោះប្រាសាទព្រះវិហារស្ថិតក្នុងខេត្ដសៀមរាប)
- នារីទី២៖កាន់ជើងពានដាក់ត្រា
- នារីទី៣៖កាន់ពានប្រអប់ដាក់ត្រា។
នារីទាំង៣ ជានិមិត្តរូប បង្ហាញពីៈ
- បារាំងថ្វាយបូរណភាពទឹកដី នៃខេត្ដទាំងបី ថ្វាយដល់ព្រះមហាក្សត្រខ្មែរ
- នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រខ្មែរដែលជាម្ចាស់ទឹក ម្ចាស់ដីរបស់កម្ពុជរដ្ឋដោយទឹកមុខញញឹមញញែម អមដោយកាយវិកាស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង
គ.សរុបៈសិលាចារិកពីផ្ទាំងនឹងរូបចម្លាក់នេះធ្វើឡើងក្នុងគោលបំណងរំលឹកថ្ងៃប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់រួមមានព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ជាប្រមុខដឹកនាំជំអោយសៀមប្រគល់ខេត្ដទាំងបី ដែលសៀមបានឈ្លានពាននៅឆ្នាំ១៧៩៤។
- រំលឹកនូវកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរជុំវិញព្រះមហាក្សត្រ ទាមតារឲបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពានដោយឥតអៀនខ្មាស់។
ឃ.សន្និដ្ឋានៈនេះជាបូរណភាពជាតិ ដែលកូនខ្មែរត្រូវចងចាំ។