បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់ ។ វប្បធម៌ទាំងនោះបានជះឥទ្ធិបាលយ៉ាងខ្លាំងមកលើ យុវជនខ្មែរ ៖
ក. បញ្ហាជះឥទ្ធិពលដល់យុវជនខ្មែរមាន ៖
- តន្រ្តីញ័រញាក់ខុសពីលក្ខណៈជាតិខ្មែរ
- ភាពយន្តអាសអាភាស កាប់ សម្លាប់ ឆក់ ប្លន់ កេងប្រវ័ញ្ច
- សម្លៀកបំពាក់ ម៉ូតសក់ តាមបែបបរទេសនិយម
- អត្តចរិត អាកប្បកិរិយា ប្រាសចាកពីលក្ខណៈរបស់មនុស្សខ្មែរ (ទំនៀមទម្លាប់ ប្រពៃណី ឥរិយាបថនិយាយដេកដើរ ឈរអង្គុយ)
- សម្ភារៈប្រើប្រាស់ មិនចូលចិត្តប្រើប្រាស់អ្វីជារបស់ជាតិខ្លួន
- វិធានការទប់ស្កាត់វប្បធម៌ពាលាអាវាសែក្នុងជួរយុវជន
- បណ្តុះស្មារតីស្រលាញ់សិល្បៈវប្បធម៌ខ្មែរក្នុងស្រទាប់យុវជន
- ផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ជាតិឱ្យបានច្រើនជាងការផ្សព្វផ្សាយវប្បធម៌បរទេស
- ទប់ស្កាត់វប្បធម៌បរទេសណា ដែលមិនផ្តល់ផលប្រយោជន៍ដល់ជាតិយើង
- បង្កើតស្នាដៃរបស់ខ្លួនឱ្យបានច្រើនហើយមានលក្ខណៈសុក្រឹត្យជាទីពេញនិយមរបស់ប្រជាជាតិខ្មែរ
- ស្រាវជ្រាវស្វែងយល់វប្បធម៌ជាតិ អោយបានស៊ីជម្រៅថែមទៀត
- នាំគ្នាលើកតំកើងសិល្បៈវប្បធម៌ជាតិឱ្យបានព្រមៗគ្នា
- និយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឱ្យបានទូទាំងប្រទេស
- លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជាតិកម្ពុជាទាំមូលក៏ដូចជាលើកកម្ពស់ផ្នែកជីវភាពសិល្បករជាតិយើងឱ្យមានកម្រិតខ្ពស់ (ការពារកុំឱ្យគេវិញទឹកចិត្តសិល្បករខ្មែរ) ។