ទស្សនៈអប់រំរបស់សាសនាគ្រិស្ដ ៖ គ្រិស្ដសាសនាមានទស្សនៈអប់រំជាមូលដ្ឋានពីរសំខាន់គឺ ៖
១. ត្រូវស្រឡាញ់ព្រះម្ចាស់ទុកជាបានជួបសង្រ្កោះមនុស្សលោកឪ្យរួចពីបាបដោយព្រះហឬទ័យសណ្ដោសរបស់ព្រះអង្គ ។
២. ត្រូវបាបស្រឡាញ់មនុស្សទូទៅ ដូចស្រឡាញ់ខ្លូនឯង ពោលគឺត្រូវចេះអត់អោន យល់អធ្យាស្រ័យចំពោះមនុស្សផងគ្នា ។
ព្រះយេស៊ូគ្រិស្ដទ្រង់បានមានព្រះបន្ទូលទូន្មានពីគុណជាច្រើនប្រការអំពីការស្វែងរកស្វែងរកសុភមង្គលពិតប្រាកដ ព្រះអង្គមានព្រះបន្ទូលថាសុភមង្គលពិតឡើងចំពោះមនុស្សមួយចំនួនដូចជា ៖
- អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ ត្បិតពួកគេបានទទួលព្រះរាជស្ថានបរមសុខ ។
- អ្នកកាន់ទុក្ខ អ្នកនោះមានសុភមង្គលហើយ ត្បិតពួកគេបានទទួលព្រះរាជស្ថានបរមសុខហើយ ព្រះជាម្ចាស់សំរាលទុក្ខពួកគេ ។
- អ្នកណាមានចិត្តស្លូតបូត អ្នកនោះសុភមង្គលហើយ ត្បិតពួកគេបានទទួលផែនដីទុកជាមរតក ។
- អ្នកណាស្រែកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយត្បិតព្រះជាម្ចាស់នឹងប្រទានពួកគេឪ្យបានឆ្អែត ។
- អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ត្បិតព្រះជាម្ចាស់នឹងសំដែងព្រះរាជហរទ័យ មេត្តាករុណាដល់ពួកគេវិញ ។
- អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ត្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះម្ចាស់ ។
- អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្ដីសុចរិតអ្នកនោះមានសុភមង្គលហើយ ត្បិតពួកគេទទួលក្នុងព្រះរាជស្ថានបរមសុខ
- ការចងកំហឹង កុំសម្លាប់មនុស្ស អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវផ្តន្ទាទោសធ្លាប់ក្នុងភ្លើងនរកអវចី ។
- គំនុំសងសឹក ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថាកុំតបនឹងមនុស្សកំណាចឪ្យសោះ បើគេទះកំភ្លៀងសាំ្ដរបស់អ្នកចូរបែរឪ្យគេម្ខាងទៀតទៅ ។ បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរឪ្យគេយកអាវធំថែមទៀត ។ បើមានគេបង្ខំឪ្យធ្វើដំណើរជាមួយយោជន៍ ចូរទៅពីយោជន៍ ជាមួយគេចុះ ។ អ្នកណាសុំអ្វីដែលសុំពីអ្នក ចូរឪ្យគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ ។
- ការធ្វើទានដល់ជនក្រីក្រ កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឪ្យឃើញនោះឡើង ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលអ្វីពីព្រះនីះបិតារបស់អ្នករាស់គ្នា ដែលគង់នៅស្ថានបរមសុខឡើយ ។ ពេលណាអ្នកធ្វើទានដល់អ្នកក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចអ្នកមានពូក ដែលតែងធ្វើនៅក្នុងសាលាប្រជុំ ឬ តាមដងផ្លូវដើម្បីឪ្យមនុស្សម្នាកោតសរសេរីតឡើយ ។ អ្នកទាំងនោះបានទទួលរង្វាន់គេហើយ ។
- ការបន់ស្រន់ នៅពេលអ្នកបន់ស្រន់ អ្នកមិនចាំបាច់ធ្វើឪ្យដូចអ្នកដទៃដែលចង់ឪ្យគេមើលឃើញខ្លួននោះទេ ។ ពួកគេទៅឈរនៅប្រាសាទព្រះវិហារ ឬ តាមផ្លូវថ្នល់ដើម្បីឪ្យគេមើលឃើញខ្លួន តែអ្នកវិញអាចបន់ស្រន់នៅក្នុងបន្ទប់របស់អ្នក បិតទ្វារួចធ្វើការបន់ស្រន់ដល់ព្រះបិតាទៅជាការស្រេច ព្រោះព្រះបិតាអាចមើលឃើញដោយខ្លួនព្រះអង្គហើយថា អ្នកណាកំពុងធ្វើអ្វី ។