Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍សំខាន់ក្នុងសាសនាអ៉ីស្លាម ។

តាមគម្ពីរកូអានបានអប់អ៉ីស្លាមសាសនានិកទូទៅជាមួយដ្ឋានគ្រឹះដូចខាងក្រោម ៖

  • កុំលួចទ្រព្យសម្បត្តិ ឬ កេងប្រវ័ញបោកបញ្ជោតគេ
  • កុំលួចប្រពន្ធគេ
  • កុំមុសាមូលបង្កាច់ តិះដៀល ព្យាបាទ ឬ​ពោលពាក្យភូតកុហកគេឪ្យសោះ
  • កុំបរិភោគសាច់ជ្រូក ជាសាច់មិនល្អ មិនស្អាតនាំឪ្យមានទោសច្រើនប្រការ
  • កុំសម្លាប់មនុស្សស្លូតត្រង់ ។

ចំពោះអ៉ីស្លាមសាសនិកម្នាក់ត្រូវបំពេញកាតព្វកិច្ច និងអនុវត្តជាប្រចាំយ៉ាងតឹងរឹងក្នុងការកសាងមាគ៌ាបរមសុខគឺ ៖

  • ត្រូវអត់អាហារនៅថ្ងៃសីល និងគមអាហារក្នុងខែរ៉ាម៉ាដន
  • សូត្រធម៌ថ្វាយបង្ខំព្រះមួយថ្ងៃ៥ដង
  • អានគម្ពីរក្ខអានឪ្យបានឪ្យបានទៀងទាត់
  • ផ្ដល់ទានបឪ្យអ្នកក្រីក្រ​
  • ធ្វើធម្មយាត្រទៅក្រុងពិសិដ្ឋឈ្មោះឡមិចឪ្យបានម្ដងក្នុងមួយជីវិត
  • ត្រូវផ្សាយជំនឿសាសនាឪ្យបានទូលំទូលាយនិងហ៊ានបូជាជីវិតដើម្បីសាសនា ។

ក្នុងផ្នែកសង្គមធម៌វិញ មហាម៉ាក់ បានប្រៀនប្រដៅមនុស្សឪ្យប្រព្រឹត្តិតែអំពើល្អ មានការស្រឡាញ់យោគយល់គ្នា ចេះស្រឡាញ់រួមរស់ជាមួយ គោរពសិទ្ធិគ្នាទៅវិញទៅមក មិនប្រកាន់ជនជាតិ ពណ៌សម្បុរ ត្រូវប្រកាន់អំពើល្អដូចខាងក្រោម ៖

  • ត្រូវចេះមានយុត្តិធម៌ក្នុងសង្គម និងក្នុងខ្លួនម្នាក់ៗ
  • ត្រូវអនុវត្តច្បាប់មនុស្សទៅកាន់គ្នាទៅវិញទៅមក
  • ត្រូវមានចិត្តសន្ដោសប្រណីចំណេះមនុស្សដូចគ្នា
  • ត្រូវមានសមភាពរវាងជនជាតិអារ៉ាប់ និងមុយស៊ុលម៉ង់ទាំងអស់

គោលការណ៍ទាំងនេះហើយដែលអ៉ីស្លាមសាសនិកត្រូវប្រកាន់ភ្ជាប់និងប្រតិបត្តិតាមជាអគ្គុទេសក៏ដ៏ឧត្តុង្គឧត្តមជាប្រចាំក្នុងគ្រួសារនិងសង្គម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login