Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-02 09:05

ចំពោះការបែងចែកបទល្មើសចេតនា ឬអចេតនា ជាគោលការណ៍ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត (មាត្រា ៤នៃក្រមព្រហ្មទណ្ឌ) ។ ប៉ុន្តែក្នុងករណីដែលច្បាប់ចែងទុកជាមុន បទល្មើសអាចកើតមានឡើងដោយមិនប្រុងប្រយ័ត្នការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ ។ ក្នុងករណីនេះគេរាប់បញ្ចូលថា ជា បទល្មើសដោយអចេតនា ។

  • បទល្មើសដោយចេតនា ជាបទល្មើសដែលចារីមានបំណង ឬមានឆន្ទៈក្នុង ការប្រព្រឹត្តបទល្មើសដែលធ្វើអោយប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ ។
  • បទល្មើសដោយអចេតនា ជាបទល្មើសដែលកើតឡើង ដោយចារីពុំមានចេតនានៅក្នុងការប្រព្រឹត្តបទល្មើសទេ ។ ទោះជាចារីពុំមានចេតនានៅក្នុងការប្រព្រឹត្តក៏ដោយ ក៏បទល្មើសវាបានកើតឡើងហើយ ។ ចំពោះបទល្មើស ដោយអចេតនា ភាពសុចរិតរបស់ចារីពុំមែនជាធាតុផ្សំនៃបទល្មើសទេ បានសេចក្តីថាទោះជាចារីពុំមានបំណងនៅក្នុងការប្រព្រឹត្តទុច្ចរិតក៏ដោយ ក៏នៅតែមានបទល្មើសកើតឡើងបានដដែល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login